ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកទំនិញមួយគ្រឿងក្រឡាប់ចាក់ចោលទំនិញពេញផ្លូវសង្ស័យអ្នកបើកបរងុយដេក

ចែករំលែក៖

ខេត្តព្រះសីហនុ : មានឧបទ្ទវហេតុក្រឡាប់រថយន្តដឹកទំនិញមួយគ្រឿង បណ្តាលឲ្យទំនិញ នៅក្នុងរថយន្តធ្លាក់ខ្ចាត់ខ្ចាយពេញផ្លូវ ដោយគេសង្ស័យថា ករណីកើតឡើងដោយសារ អ្នកបើកបររថយន្តនេះងងុយដេកខ្លាំង ហើយដេកលក់មួយភាំងពេលកំពុងបើកបរ ពេលជួប ឧបសគ្គជានហ្រ្វាំងបង្ខំទើបធ្វើឲ្យរថយន្តក្រឡាប់ទាំងកំរោលតែម្តង ។

ឧបទ្ទវហេតុនេះកើតឡើងនៅ កាលពីម៉ោងជាង៣ រំលងអាធ្រាត្រឈានចូលថ្ងៃ ព្រហស្បតិ៍ ៦ រោច ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤នៅចន្លោះគីឡូ១៦៧/ ១៦៨ស្ថិតនៅភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។រថយន្តនេះម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខកំពង់ចាម 3A-3450 បើកបរដោយឈ្មោះស៊ាង ហេង ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិថ្មពេជ្រទី១ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

យ៉ាងណានគរបាលចរាចរស្រុកព្រៃនប់បានអះអាងថាក្នុងឧបទ្ទវហេតុនេះមិនមានមនុស្សរងគ្រោះថ្នាក់របួស និងស្លាប់នោះទេ ហើយដោយសារមិនប៉ះពាល់ដល់មនុស្សនិងសម្បត្តសាធារណៈ ទើបសមត្ថកិច្ច ជួយធ្វអន្តរាគមន៍ស្ទូចលើកទំនិញនិងរថយន្តឡើងចេញពីផ្លូវជាតិ ដើម្បីកុំឲ្យកកស្ទះចរាចរណ៍ទៀតផង ៕ សហការី


ចែករំលែក៖