ព័ត៌មានទាន់ហេតុការណ៍៖

បោះឆ្នោតជ្រេីសរេីសតំណាងរាស្ត្រនីតិកាលទី៦ នាំមកសុខសន្តិភាព និងការអភិវឌ្ឍ

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការក្រសួងការពារជាតិ កោតសរសេីរ និងវាយតម្លៃខ្ពស់ ចំពោះកង យោធពលខេមរភូមិន្ទ(ខ.ភ.ម) ពិសេសកងរាជអាវុធហត្ថបានចូលរួមចំណែកការពារ សុខសន្តិភាព សុវត្ថិភាព ទទួលជោគ ជ័យ គួរឱយកោតសរសេីរ មុនពេល អំឡុងពេល និងក្រោយបោះឆ្នោតជ្រេីសរេីសតំណាងរាស្រ្ត នីតិកាលទី ៦ មិនមានបញ្ហាអី្វកេីតឡេីងជាដុំកំភួនឡេីយ ។ នេះជាការលេីកឡេីងរបស់ នាយឧត្តមសេនីយ៍ ចាយ សាំងយុន ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងដាក់ទិ សដៅអនុវត្តន៍បន្តការងារខែសីហា ឆ្នាំ២០១៨ ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជំុក្រសួងការពារជាតិ កាលពីថ្ងៃព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ ដោយមានការអព្ជេីាញចូលរួមពីថ្នាក់ដឹកនាំស្ថាប័ន ចំណុះក្រសួងការពារជាតិ អគ្គបព្ជាាការ (ខ.ភ.ម) ជាច្រេីនរូបទៀត ។

ក្នុងឱកាសនោះបន្ទាប់ពីស្តាប់របាយការណ៍ព្រាង អានដោយលោកឧត្តមសេនីយ៍ឯក ចាន់ សារ៉ាង អគ្គលេខាធិការរង អគ្គ លេខាធិការដ្ឋាន ក្រសួងការពារជាតិ នាយក នាយកដ្ឋានសរុបរួចមក សមាជិកអង្គប្រជំុ បានពិភាក្សាយ៉ាងផុលផុស អំពីលទ្ធ ផលការបោះឆ្នោត ដែលប្រព្រឹត្តទៅដោយសេរី យុត្តិធម៌មានតម្លាភាព គ្មានអំពេីរហឹង្សា ហេីយប្រជាពលរដ្ឋប្រមាណជាង ៨០ ភាគរយបានអព្ជេាីញទៅបោះឆ្នោតជ្រេីសរេីសតំណាងរាស្រ្តដោយឆន្ទៈ របស់ពួកគាត់មិនដូចជាការនិយាយបំផ្លេីស របស់ជនអគតិនៅឯនាយសមុទ្ទនោះឡេីយ ។

ក្នុងនោះ ក៏បានលេីកឡេីងពីជំនន់ទឹកភ្លៀង ទឹកទន្លេ ការបាក់ទំនប់វារីអគ្គិសនី នៅប្រទេសឡាវ បណ្តាលឱយរងគ្រោះថ្នាក់ដល់ជីវិតមនុស្ស សត្្វ និងហេដ្ឋារចនាសម្ព័ន្ធជាច្រេីនទៀត ពិ សេសការស្លាប់មនុស្ស ។ បណ្តាខេត្តក្រុង មួយចំនួនតាមដង ទន្លេរងការលិចលង់។

បច្ចុប្បន្នយេីងបានប្រុងប្រៀបរៀបចំ បង្កេីតអនុគណ:កម្មការដោះស្រាយសង្គ្រោះ គ្រោះមហន្តរាយ ដោ យរៀបចំមធ្យោបាយសម្ភារ ដេីម្បីប្រុងប្រៀបដោះស្រាយសភាពការណ៍ ឱយបានទាន់ហេតុការណ៍ ព្រោះជំនន់រហូតចុងខែ៩ ទេីបចប់ជាស្ថាពរ គឺក្រោយបុណ្យបិណ្ឌភ្ជុំរួចផងដែរ ៕ សុខដុម


ចែករំលែក៖