ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកម្តាយរវល់បោកខោអាវធ្វេសប្រហែសភ្លេចខ្លួនកូនតូចដើរចុះទន្លេលង់ទឹកស្លាប់

ចែករំលែក៖

ខេត្តក្រចេះ៖ ក្មេងប្រុសអាយុ២ឆ្នាំម្នាក់ បានលង់ទឹកស្លាប់ ខណៈដែលម្តាយរវល់បោកខោអាវភ្លេចខ្លួន កូនដើរចុះទឹកមិនដឹង។

ហេតុការណ៍ក្មេងដើចុះទឹកលង់ស្លាប់នេះ បានកើតឡើង នៅវេលាម៉ោង១២និង៤៥នាទី ថ្ងៃព្រហស្បតិ៍ ៦ រោចខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិឥន្ទជ័យ ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ។

តាមប្រភពបានឱ្យដឹងថា ក្មេងរងគ្រោះលង់ទឹកស្លាប់នោះ ឈ្មោះសឹត សិញ ភេទប្រុសអាយុ២ឆ្នាំ ជនជាតិខ្មែរ ហើយឪពុកឈ្មោះ​ ស ស៊ើន នឹងម្ដាយឈ្មោះ ទែន ឡារស់នៅភូមិឃុំកើតហេតុខាងលើ ។

ប្រភពបន្តថា បានជាក្មេងនេះលង់ទឹកស្លាប់នោះ មូលហេតុឪពុកម្ដាយរវល់បោកខោអាវ ហើយស្រាប់តែកូនដើរចុះទៅលេងទឹកទន្លេក្បែរផ្ទះ ដោយមិនបានដឹង ក៏បណ្ដាលឲ្យលង់ទឹកស្លាប់ តែម្តង ។

សពក្មេងរងគ្រោះនោះត្រូវបានរកឃើញនៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃសុក្រ ៧រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក​ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ​២០១៨ ទើបរកឃើញដោយសាកសពបានអណ្ដែតផុសឡើង នៅក្បែរកន្លែងកើតហេតុ ។

ឪពុកម្តាយសាច់ញាតិបានត្រឹមយំសោកសង្រេងអាឡោះអាល័យកូនជាទីស្រឡាញ់ និងបានធ្វើបុណ្យឧទ្ទិសកុសល្យតាមប្រពៃណីប៉ុណ្ណោះ ៕ ជីវ័ន្ត


ចែករំលែក៖