ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាចោរគាស់ផ្ទះ២នាក់ត្រូវនគរបាលខេត្តព្រះសីហនុបង្ក្រាបបាន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅរសៀលម៉ោង១៤ថ្ងៃទី០៤​ខែសីហា ឆ្នាំ២០១៨កន្លងទៅនេះ នគរបាលព្រហ្មទណ្ឌខេត្ត សហការជាមួយ កម្លាំងអធិការដ្ឋាន នគរបាលក្រុងព្រះសីហនុ ធ្វើការអង្កេតស្រាវជ្រាវ ចាប់ជនសង្ស័យបាន ចំនូន២នាក់ ពីបទចោរកម្ម ។

លោកវរសេនីយ៍ទោស៊ុត សំអុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តបានឲ្យដឹង៖អំពើចោរកម្មលួចគាស់បង្អួចយកសម្ភារៈនេះ កើតឡើងកាលពីម៉ោង០២ និង៣០នាទីជិតភ្លឺ ថ្ងៃទី០៤ខែសីហាឆ្នាំ ២០១៨ ស្ថិតនៅភូមិ០៤ សង្កាត់៤ ក្រុងព្រះសីហនុ ។

ម្ចាស់របស់មានឈ្មោះ STANLEY  ភេទប្រុស ជនជាតិសាំងហ្គាពួ ជាមេការសណ្ឋាគារ ខូលឡាបា ។

ជនសង្ស័យទាំង២នាក់ មានឈ្មោះ ១.សរ ចាន់ធីរតនះ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរគ្មាន មានទីលំនៅ ភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ (ចារីដៃដល់) ។

២.ហ៉ឺម វិសាល ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរគ្មាន មានទីលំនៅ ភូមិកូនសត្វ ឃុំបុសញិញ ស្រុកទឹកឈូ ខេត្តកំពត (សហចារី) ។

វត្ថុតាងចាប់យកបាន ៖

១.ម៉ូតូម៉ាកអែប្លែត ១គ្រឿង ជាផលនៃអំពើចោរកម្ម ។

២.ម៉ូតូសេ១២៥ សេរីឆ្នាំ២០១៥ ១គ្រឿង ជាផលនៃអំពើចោរកម្ម ។

៣.ឡេបថប១គ្រឿង ជាផលនៃអំពើចោរកម្ម ។

ករណីនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងតាមនិតិវិធី ដើម្បីបញ្ជូនទៅតុលាការ ។ រីឯវត្ថុតាង លោកស្នងការបានបញ្ជាឲ្យប្រគល់ទៅម្ចាស់ដើមវិញ៕ ឆ្លាម សមុទ្រ


ចែករំលែក៖