ព័ត៌មានទាន់ហេតុការណ៍៖

អតីតជា Freshy boy បើករថយន្តម៉ាកហាយឡេនឌឺជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវខូចខាត

ចែករំលែក៖

ភ្នំពេញ៖ តារា​សម្ដែង លោក ញ៉ែម សុគន្ធ បាន​រងរបួស​ធ្ងន់ បន្ទាប់ពីបើករថយន្តលឿនពេក រេទៅបុកនឹងក្បាលរបាំងពុះចែកទ្រូងយ៉ាងពេញទំហឹង កាលពីវេលាម៉ោង១១ និង៥០ នាទី យប់យប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន​លើ​មហាវិថី​ម៉ៅ​សេទុង កែង​ផ្លូវ១៩៣ ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុុ គាត់​បានឃើញ​បុរស​ម្នាក់ ដែល​ស្គាល់​ថា ជា​តារា​សិល្បៈ​ឈ្មោះ ញ៉ែម សុគន្ធ បាន​បើករថយន្ត​ម៉ាក Toyota Highlander មួយគ្រឿង ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2AK-5321 ធ្វើដំណើរ​តាម​បណ្ដោយ​មហាវិថី​ម៉ៅ​សេទុង ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន។ លុះ​មកដល់ចំណុចកើតហេតុ ដោយ​មិនដឹង​មាន​មូល​ហេតុអ្វី ស្រាប់តែ​គេ​ឃើញ​រថយន្ត​របស់លោក ញ៉ែម សុគន្ធ បាន​រេ​ចង្កូត​ទៅបុក​ក្បាលនាគកណ្ដាលទ្រូងផ្លូវយ៉ាងពេញទំហឹង​ បណ្ដាល​ឱ្យតារាសម្ដែងរូបនេះ រងរបួស​ធ្ងន់ ដោយបាន​ហោះ​ប្លោង​ទៅបុក​ផ្ទប់​នឹង​កញ្ចក់​រថយន្ត ហើយ​ត្រូវបាន​គេ​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យភ្លាម។ ចំណែក​រថយន្ត​វិញ បាន​ផ្ទុះ​ពោង​សុវត្ថិភាព​ទាំងអស់ និង​ខនិងខូចខាតផ្នែកខាងមុខយ៉ាងដំណំ ខណៈ​របាំង​ថ្ម​ជាច្រើន​កង់​បាន​បាក់​របាត់រប៉ាយ។

សមត្ថកិច្ច​មូលដ្ឋាន បាន​ទាក់ទង​ទៅកាន់​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ក្រុង ចុះមក​ធ្វើការ​វាស់វែង និង​ស្ទូច​រថយន្ត​បង្ក​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ភាគី​ម្ចាស់​រថយន្ត​ចូលខ្លួន​ដោះស្រាយ​សំណង​ខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ​នៅពេលក្រោយ៕


ចែករំលែក៖