ភ្នំពេញ៖ មន្ត្រីរបស់ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា ដោយសារបរិមាណទឹកភ្លៀងធ្លាក់ជោកជាំជាប់គ្នា បានធ្វើឲ្យស្ថានភាពទឹកតាមដងស្ទឹងសែន មានការជន់ឡើងខ្លាំង គួរតែបង្កើនការប្រយ័ត្ន ។
ប្រភពបញ្ជាក់ថា សូមបង្កើនការប្រុងប្រយ័ត្ន ខណៈទឹកស្ទឹងសែន កំពុងហក់ឡើងខ្លាំង ។
បរិមាណទឹកភ្លៀងដែលបានធ្លាក់ជោកជាំជាប់ៗគ្នានៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់ស្ទឹងសែន ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ បានធ្វើឲ្យស្ថានភាពទឹកនៅតាមដងស្ទឹងសែន មានការជន់ឡើងខ្លាំង ។
គិតត្រឹមម៉ោង ៧ ព្រឹក ថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០១៨ ទឹកស្ទឹងសែនក្នុងខេត្តព្រះវិហារ មានកម្ពស់ ៨,១២ម៉ែត្រ កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១១,៥០ ម៉ែត្រ ខណៈទឹកស្ទឹងសែនក្នុងខេត្តកំពង់ធំ មានកម្ពស់ ១២,២៤ ម៉ែត្រកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១៣,៥០ ម៉ែត្រ ៕