ព័ត៌មានទាន់ហេតុការណ៍៖

បុរសពោះម៉ាយម្នាក់សម្លាប់ខ្លួន សង្ស័យតូចចិត្តក្រុមគ្រួសារមិនសូវស្រឡាញ់

ចែករំលែក៖

ប៉ោយប៉ែត៖ បុរសពោះម៉ាយម្នាក់ខឹងក្រុមគ្រួសារមិនសូវស្រឡាញ់ គិតខ្លីសម្រេចចិត្តផឹកទឹកលាងបង្គួន់សម្លាប់ ខ្លួនកាលពីវេលាម៉ោងប្រហែល២រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ១៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ នៅមន្ទីរពេទ្យបង្អែកដីថ្មី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចស្រុកម៉ាឡៃបានប្រាប់ថា សពជនរងគ្រោះមានឈ្មោះសួ ដន អាយុ៣៨ឆ្នាំ រស់នៅភូមិភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកអធិការស្រុកម៉ាឡៃ បេន សំអាត បានបញ្ជាក់មុនកើតហេតុ បុរសពោះម៉ាយនេះ តែងតែលើកមកនិយាយជាមួយឪពុក ម្ដាយរបស់ខ្លួនថា មិនសូវស្រឡាញ់ខ្លួន លុះនៅម៉ោង៧ និង១៥នាទីព្រឹក ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ក៏បានដើរចូលបន្ទប់ទឹកយកទឹកលាងបង្គន់មកក្នុងផ្ទះផឹក ស្របពេលដែលឪពុកម្ដាយរវល់ចាត់ចែងកូនទៅរៀន ។

ប្រភពបន្តថា ជនរងគ្រោះក្រោយពីក្រុមគ្រួសារឃើញ ក៏ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត តែអកុសលការជួយសង្រោះមិនបានទាន់ពេល ព្រោះសភាពជំងឺធ្ងន់ធ្ងរ លុះដល់ម៉ោង២រំលងអធ្រាត្របានស្លាប់ ហើយបានបញ្ជូនមកធ្វើបុណ្យតាមប្រពៃណីនៅស្រុកភូមិកើតហេតុ ៕ វណ្ណា


ចែករំលែក៖