សៀមរាប៖ប្តីបានស្លាប់និងប្រពន្ធរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចររថយន្តស៊ីទែនរបស់ក្រុមហ៊ុន PTT បុកជាមួយគោយន្ដ ។
ហេតុការណ៍នេះ កើតឡើងកាលពីរសៀលថ្ងៃ០៩ ខែសីហា លើផ្លូវជាតិលេខ៦ ខាងកើតស្ពានបឹងក្រមោល ភូមិបឹងក្រមោល ឃុំសង្វើយ ស្រុកជីក្រែង។
សមត្ថកិច្ច បញ្ជាក់ថា រថយន្តសុីទែនប្រេងក្បាលសណ្តោងពណ៌ស ផ្លាកលេខភ្នំពេញ3E-0279បើក
ពីលិចទៅកើតបានបុក គោយន្តកែឆ្នៃ ពីក្រោយ ។
ប្រភពបន្តថា ក្រោយកើតហេតុអ្នកបើកបររថយន្ត គេចខ្លួនបាត់ ។ ចំណែកគោយន្តកែឆ្នៃដាក់ម៉ាសុីនកិនស្រូវ ពាក់ផ្លាកលេខស្វាយរៀង6A-1021។
អ្នកបើកបរគោយន្តឈ្មោះ គាត គា ភេទប្រុសអាយុ៤០ឆ្នាំ រស់នៅភូមិកកោះ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ស្លាប់ និងប្រពន្ធ ឈ្មោះ ហ៊ួន ធន់
អាយុ៤១ឆ្នាំ ។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុរថយន្តសណ្តោងបើកលឿន ទើបបណ្តាលឱ៣កើតហេតុបែបនេះ។ក្រោយពេលជំនាញវាស់វែង រថយន្តនិងគោយន្ត យកមករក្សានៅអធិការនគរបាលស្រុករង់ចាំដោះស្រាយ៕ ចេស្តា