ខេត្តសៀមរាប៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ម្សិលមិញនេះ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យម្នាក់មកកាន់ពន្ធនាគារហើយ បន្ទាប់ពីបានធ្វើសកម្មភាព យកកាំបិតចាក់ទៅលើក្មេងស្រីវ័យ៨ឆ្នាំ រួចចាប់រំលោភយ៉ាងព្រៃផ្សៃ ហើយបម្រុងចាក់សម្លាប់បំបិទមាត់កាលពី រសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ ចំណុចផ្ទះក្មេងរងគ្រោះ ប៉ុន្តែសំណាងល្អ ម្តាយកុមារីរងគ្រោះបានមកទាន់ ធ្វើឲ្យជនល្មើសភ័យស្លន់ស្លោរ លោតចុះដីរត់ចូលព្រៃ ៕
សកម្មភាពយ៉ាងព្រៃផ្សៃនេះត្រូវបានក្រុមគ្រួសារជនរងគ្រោះ តាមចាប់រហូតទាល់តែបាន និងបានប្រគល់ជូនសមត្ថកិច្ចចាត់ការតាមច្បាប់។ ក្មេងរងគ្រោះ បានរងរបួសនៅត្រង់ដៃឆ្វេង ២កាំបិត ប្រដាប់ភេទមានអាការៈហូរឈាមខ្លាំង សំរាក់ព្យាបាលនៅមន្ទីរពេទ្យ។
មន្ត្រីអាជ្ញាធរបានឲ្យដឹងថា ក្មេងរងគ្រោះរស់នៅខេត្តសៀមរាប ។ ចំណែកជនសង្ស័យឈ្មោះ ទៀម មីកាឌែន ហៅឈុនដែនអាយុ ២០ឆ្នាំរស់នៅភូមិល្វា ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យត្រូវឃាត់ខ្លួនកាលពីថ្ងៃទី៧ ខែសីហាឆ្នាំ ២០១៨ម៉ោង២១ តាមបញ្ជាព្រះរាជអាជ្ញា អមសាលាដំបូងខេត្តសៀមរាប និងបានបញ្ជូនជនសង្ស័យម្នាក់មកកាន់ពន្ធនាគារហើយ៕ ប៊ុនរិទ្ធី