ខេត្តពោធិ៍សាត់៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ដោយសមត្ថកិច្ច ក៏ដូចប្រជាពលរដ្ឋមិនអាចជួយអន្តរាគមន៍ពន្លត់បានឡើយ ។
ហេតុការណ៍នេះគេនៅមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យអគ្គិភ័យកើតឡើងនៅឡើយទេ ដែលភ្លើងចាប់ផ្តើមឆេះនៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃសៅរ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅភូមិអិស្លាម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
ប្រភពក្រៅផ្លូវការនិយាយថា នៅមុនកើតហេតុ ក្រុមគ្រួសារមានការឈ្លោះទាស់ទែងគ្នា (ដណ្តើមកេរ្តិ៍) ក៏ស្រាប់តែមួយសន្ទុះ កើតមានអគ្គិភ័យតែម្តង ។
សមត្ថកិច្ចបាននិងកំពុងស៊ើបអង្កេត ៕ ប៉ឹម ពិន