នៅក្នុងសេចក្តីប្រកាស ក្រោយកិច្ចប្រជុំរដ្ឋមន្ត្រី ប្រទេស មីយ៉ានម៉ានិងបង់ក្លាដែស កាលពីថ្ងៃទី១០ខែសីហា ប្រទេសទាំងពីរ ក៏បានព្រមព្រៀងគ្នា ឲ្យជនភៀសខ្លួនវិលត្រឡប់ពីបង់ក្លាដែសទៅកាន់ប្រទេស មីយ៉ានម៉ាវិញ ។
កិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសប្រទេសទាំអពីត ក៏បានសម្រេច បង្កើត ទីតាំងកណ្តាលសម្រាប់ទទួលជនភៀសខ្លួន បញ្ជូនពីបង់ក្លាដេស ។ ក្រៅពីនេះ ក៏បានព្រមព្រៀងទៅលើសកម្មនភាពប្រឆាំងភេរវកម្ម ជួញដូរគ្រឿងញឿន ឆ្លងព្រំដែនជាដើម ។
ក្រៅពីនេះ មន្ត្រីប្រទេសទាំងពីរ ក៏បានឯកភាពទៅលើភាសាដែលត្រូវប្រើប្រាស់ នៅលើអត្តសញ្ញាណប័នដល់ជនភៀសខ្លួនរស់នៅក្នុងស្រុក ស្ថិតនៅព្រំដែនប្រទេសទាំងពីរ ក្នុងនោះមានស្រុក Cox’s Bazar របស់ប្រទេសបង់ក្លាដែស ។ លើសពីនេះ ទៅទៀតប្រទេសទាំងពីរ បានយលព្រម យាមល្បាតរួម នៅតាម បន្ទាត់ព្រំដែនលេខBP 34, BP35។
ពលរដ្ឋជាច្រើននៅតំបន់ព្រំដែនមីយ៉ានម៉ាបានព្យាយាមភៀសខ្លួនចូលទៅកាន់ទឹកដីបង់ក្លាដែស ដើម្បីបញ្ចៀសការវាយប្រហារពីក្រុមភេរវកម្ម ។ ជនភៀសខ្លួនភាគច្រើនជាក្រុមជនជាតិរ៉ូហ៊ីងយ៉ាង នៅរដ្ឋរ៉ាឃីន ប្រទេសបង់ក្លាដែស ។ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ប្រទេសមីយ៉ានម៉ា និងបង់ក្លាដែស ក៏បាន ព្រមព្រៀងគ្នាស្តីពីមាតុភូមិនិវត្សក្រុមភៀសខ្លួន នៅរដ្ឋរ៉ាឃីន។
កន្លងមករដ្ឋាភិបាលមីយ៉ានម៉ារងការចោទប្រកាន់ ពីការធ្វើទុក្ខបុកម្នេញទៅលើក្រុមជនជាតិរ៉ូហ៊ីងយ៉ាងពីសំណាក់ទាហានរដ្ឋាភិបាល បានសម្លាប់ក្រុមជនជាតិភាគតិចជាច្រើន និងបង្ខំឲ្យភៀសខ្លួនទៅកាន់ប្រទេសជិតខាង។ នៅពេលនេះដែរ មីយ៉ានម៉ា កីបានបដិសេធសហការ ជាមួយតុលាការព្រហ្មទណ្ឌអន្តរជាតិ ដែលចោទប្រកាន់ទៅលើរដ្ឋាភីបាលមីសយ៉ានម៉ា។
ជាក់ស្តែងតុលាការព្រហ្មទណ្ឌអន្តរជាតិចោទប្រកាន់ ជុំវិញការធ្វើបាបបណ្តេញជនជាតិរ៉ូហ៊ីងយ៉ាទៅបង់ក្លាដែសទេ។ ជនជាតិភាគតិចកាន់សាសនាអ៊ីស្លាមរ៉ូហ៊ីងយ៉ាប្រមាណ៧សែននាក់ ដែលកាលពីឆ្នាំទៅ បាននាំគ្នារត់ទៅជ្រកកោននៅបង់ក្លាដែសជិតខាង ដើម្បីគេចពីអំពើហិង្សានៅភាគខាងលិចប្រទេសមីយ៉ាន់ម៉ា។ សម្រាប់រដ្ឋាភិបាលមីយ៉ានម៉ា តុលាការព្រហ្មទណ្ឌអន្តរជាតិ គ្មានសមត្ថកិច្ចអ្វីនឹងមកកាត់ក្តីប្រទេសខ្លួន ដែលមិនដែលទទួលស្គាល់ស្ថាប័ននេះម្តងណាឡើយ។
គឺតាមរយៈឯកសារ៥ទំព័រ ដែលរដ្ឋាភិបាលមីយ៉ាន់ម៉ា បានពន្យល់បញ្ជាក់អំពីមូលហេតុនៃការបដិសេធមិនសហការជាមួយតុលាការព្រហ្មទណ្ឌអន្តរជាតិ។ ៥ទំព័រ ពេញទៅដោយពាក្យរិះគន់ និងចោទប្រកាន់ប្រឆាំងស្ថាប័នតុលាការអន្តរជាតិនេះថាគ្មានតម្លាភាព និងកំពុងធ្វើឲ្យអធិបតេយ្យភាពមីយ៉ាន់ម៉ាប្រឈមនឹងគ្រោះថ្នាក់។
សម្រាប់មីយ៉ាន់ម៉ា ប្រសិនបើតុលាការព្រហ្មទណ្ឌអន្តរជាតិ ពិតជាបើកអង្កេតលើឧក្រិដ្ឋកម្មកើតឡើងចំពោះជនជាតិរ៉ូហ៊ីងយ៉ាមែន នោះជាសញ្ញាគ្រោះថ្នាក់ដែលបង្ហាញថា ក្រោមសម្ពាធរបស់អង្គការក្រៅរដ្ឋាភិបាល បណ្តឹងបែបប្រជាភិថុតិ អាចនឹងត្រូវគេលើកទៅពិនិត្យ ។
តាមរយៈឯកសារនេះ មីយ៉ាន់ម៉ាបានផ្តល់សារយ៉ាងច្បាស់លាស់ ៖ មានតែមីយ៉ាន់ម៉ាម្នាក់គត់ដែលអាចបើកអង្កេតលើស្ថានភាពនៅរដ្ឋអារ៉ាកាន ទីដែលមានផ្ទុះអំពើហិង្សាប្រឆាំងនឹងរ៉ូហ៊ីងយ៉ា។ មីយ៉ាន់ម៉ាមិនអនុញ្ញាតឲ្យស្ថាប័នអន្តរជាតិណាមួយ អាចចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសបានឡើយ ។ កាលពីពីរបីថ្ងៃមុននេះ រដ្ឋាភិបាលមីយ៉ាន់ម៉ា បានរៀបចំបង្កើតគណៈកម្មការអង្កេតថ្មី ដែលមានអ្នកការទូតបរទេសពីរនាក់ជាសមាជិកផង ស្របតាមកិច្ចព្រមព្រៀងជាមួយអង្គការសហប្រជាជាតិ កាលពីពីរខែមុន។
កិច្ចព្រមព្រៀង ដែលត្រូវបានដាក់ឲ្យដំណើរការយ៉ាងយឺតយ៉ាវ ! នេះបើតាមសេចក្តីបរិហាររបស់អង្គការសហប្រជាជាតិកាលពីសប្តាហ៍មុន ជាមួយនឹងការជំរុញឲ្យអាជ្ញាធរមីយ៉ាន់ម៉ាគោរពកិច្ចព្រមព្រៀងនោះ។ អង្គការសហប្រជាជាតិ ក៏បានស្នើសុំឲ្យមីយ៉ាន់ម៉ាលើកបម្រាម កំរិតសេរីភាពនៃការធ្វើបំលាស់ទីរបស់ជនជាតិរ៉ូហ៊ីងយ៉ា៕ ម៉ែវ សាធី