ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកបរម៉ូតូជែងខាងស្ដាំដៃខ្វះការប្រុងប្រយ័ត្នបណ្តាលឲ្យដួលខ្ទាតទៅខាងមុខត្រូវរថយន្ដកិនស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅថ្ងៃសៅរ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ វេលា ម៉ោង១៧និង១៥នាទី នៅលើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ ១៩៤-១៩៥ ភូមិសានគរ(ខ) ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានគ្រោះចរាចរណ៍មួយកើតឡើងរវាង រថយន្ត បុករម៉ូតូ ក្នុងទិសដៅស្របគ្នា(ពីកើតទៅលិច) បណ្តាលឲ្យស្លាប់ មនុស្ស០១នាក់។

រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ខៀវ ស្លាកលេខ កំពង់ធំ 3A.1025(ដឹកស្រូវ) បើកបរដោយឈ្មោះ ឃួត ឌុល ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិតារាម ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (រត់គេចខ្លួន)។

ម៉ូតូម៉ាក ហុងដា C125 ពណ៌ខ្មៅ ផ្លាកលេខ កំពង់ធំ 1C.7516 បើកបរដោយឈ្មោះ វួន ឡុញ ភេទប្រុស អាយុ ៣៣ឆ្នាំ នៅភូមិកណ្តោលថ្មី ឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ(ស្លាប់នៅកន្លែងកើតហេតុ) (មិនពាក់មួកសុវត្ថិភាព) ។

មូលហេតុជាបឋមបង្កដោយអ្នកបើកបរម៉ូតូបើកជែងខាងស្តាំដៃខ្វះការប្រុងប្រយ័ត្នបណ្តាលឲ្យដួលហើយខ្ទាតទៅខាងមុខរថយន្ត ត្រូវរថយន្តកិន ។

វត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគនរបាលស្រុកកំពង់ស្វាយ ៕ ប៊ុនរិទ្ធី


ចែករំលែក៖