ព័ត៌មានទាន់ហេតុការណ៍៖

សន្និសីទបង្ហាញមុខជនជាតិចិនប្រកបរបរផ្លូវភេទឆ្លងដែន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ បានរៀបចំធ្វើសន្និសីទព័ត៌មានបង្ហាញមុខ ជនសង្ស័យជាជនជាតិចិនចំនួន០៧នាក់ ដែលប្រកបមុខរបរផ្លូវភេទឆ្លងដែន មុននឹងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ។

លោកវរ:សេនីយ៍ឯក ស៊ុត សំអុន នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាល នៃស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យភ្នាក់ងារយកព័ត៌មាននគរវត្តដឹងថា ដោយអនុវត្តន៍ទៅតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិក៏ដូចជាបទបញ្ជារបស់ លោក ឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុនិងលោកយន្ត មីនអភិបាលនៃគណ:អភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការឯកភាពខេត្ត ដែលកន្លងមកលោកអភិបាលខេត្ត បានមានប្រសាសន៍ដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ថាមិនបណ្តែតបណ្តោយឲ្យជនជាតិបរទេសទាំងឡាយណាមកធ្វើជាស្តេចត្រាញ់ល្មើសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាដាច់ខាត។

ជាក់ស្តែង នៅវេលាម៉ោង២២និង៣០នាទីយប់ថ្ងៃទី១២ ខែសីហាឆ្នាំ២០១៨កន្លងមកនេះកម្លាំងនគរបាល នៃស្នងការដ្ឋានខេត្តព្រះសីហនុ បានឆ្មក់ចុះបង្ក្រាបទីតាំងហាងម៉ាស្សាជនជាតិចិន ដែលបង្កប់បទល្មើស ប្រព្រឹត្តិសច្ចារកម្ម ( ជួញដូរផ្លូវភេទខុសច្បាប់ ) មួយករណី នៅចំណុច ហាងម៉ាស្សាមួយកន្លែងយីហោ( ប៉ាយជីងហាន់កុង ) ស្ថិតនៅក្រុមទី០៨ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។

ដោយមានការដឹកនាំ និងសម្របសម្រួលពីលោកកៀង សុន្ទរោ ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តព្រះសីហនុ ក្នុងនោះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ២៩នាក់ ( បុរស ១៥នាក់ , នារី ១៤នាក់ ) ។

លោកឧត្តមសេនីយ៍ទោស្នងការបញ្ជាក់ថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យជនជាតិចិនខាងលើនគរបាលជំនាញបានធ្វើការសាកសួរបំភ្លឺឲ្យដឹងថា ៖ នារីចំនួនទាំង១៤នាក់ ប្រកបមុខរបរផ្លូវភេទ ។ ភ្ញៀវដែលមករកសេវាកម្ម ផ្លូវភេទនេះ មានចំនួន៨នាក់។

អ្នកដែលពាក់ព័ន្ធ ប្រព្រឹត្តិបទល្មើសសច្ចារកម្ម ( ជួញដូរផ្លូវភេទខុសច្បាប់ ) មានចំនួន ៧នាក់រួមមាន៖

១-ឈ្មោះ CHEN ZHIMIN ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ ED៤៧៤៧៩៣១ ស្នាក់នៅ ក្រុម៨ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ( ថៅកែ ) ។

២-ឈ្មោះ WU XIANGYUN ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ ED៣៨៥៨៥៣១ ស្នាក់នៅ ក្រុម៨ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ( អ្នកគិតលុយ ) ។

៣-ឈ្មោះ XU FEI ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ ED៥៨៥៨២៧៣ ស្នាក់នៅ ក្រុម៨ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ( អ្នកគ្រប់គ្រងនារីនៅជាន់លើ ) ។

៤-ឈ្មោះ ZHUANG FEI YUN ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ ED៨៩១៣២៧១ ស្នាក់នៅ ក្រុម៨ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ( អ្នកបើកឡានជូនភ្ញៀវ ) ។

៥-ឈ្មោះ CHEN GANG ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន ស្នាក់នៅ ក្រុម៨ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ( អ្នកទិញឥវ៉ាន់ ) ។

៦-ឈ្មោះ ZHANG BING ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ G៥៩៣៨៧៥១៩ ស្នាក់នៅ ក្រុម៨ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ( អ្នកចែកខិតប័ណ្ណ ) ។

៧-ឈ្មោះ SHI YOUDAN ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ ED៦៦៧០០៥៨ ស្នាក់នៅ ក្រុម៨ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ( អ្នកចែកខិតប័ណ្ណ ) ។

វត្ថុតាងចាប់ដកហូតយកបាន៖ មានស្រោមអនាម័យប្រើប្រាស់រួចនិងស្រោមអនាម័យមិនទាន់ប្រើប្រាស់ មួយចំនួនធំ។ នាមប័ណ្ណហាងម៉ាស្សា ១០ប្រអប់ វិកាយប័ត្រ ឧបករណ៍ជំនួយក្នុងការរួមភេទ ( បាល់ខ្យល់ , ជើងទ្រធំ , ជើងទ្រតូច ) ទូរស័ព្ទដៃ ១៣គ្រឿង រួមទាំងវត្ថុមួយចំនួនទៀតដែលពាក់ព័ន្ធនិងអាជីកម្មផ្លូវភេទនេះ ។

លោកវរ:សេនីយ៍ឯកស៊ុត សំអុនបានបញ្ជាក់ឲ្យដឹងថា ចំពោះជនសង្ស័យទាំង ០៧នាក់ ខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌបានកសាងសំណុំរៀងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុនារសៀល ថ្ងៃទី១៤ខែ សីហា ឆ្នាំ២០១៨ ។

ដោយឡែកស្ត្រីជនជាតិចិនដែលប្រកបរបរផ្លូវភេទចំនួន១៤នាក់ ដែលបានឃាត់ខ្លួនសមត្ថកិច្ចនគរបាលបានធ្វើកំណត់ហេតុ និងអប់រំដោះលែងហើយទៅវិញ ។

លោកនាយការិយាល័យខាងលើបានបញ្ជាក់ថា ជាលើកទី០២ហើយ ដែលសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបង្ក្រាបករណីជួញដូរផ្លូវភេទឆ្លងដែន ជ្រកក្រោមស្លាកម៉ាស្សាជនជាតិចិននៅខេត្តព្រះសីហនុ ៕





ចែករំលែក៖