ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសាំយ៉ុងអាងខ្នងអ្នកធំដែលសមត្ថកិច្ចក្នុងខេត្តមិនហ៑ានបង្ក្រាបនោះពេលនេះកម្លាំងផ្ទៃប្រទេសចាប់បានហើយ

ចែករំលែក៖

ខេត្តរតនគិរី៖ រថយន្តសាំយ៉ុងមួយគ្រឿងដឹកឈើប្រណីតពេញប្រៀបតែម្តង ចេញពីក្រុងបានលុងលើកំណាតផ្លូវជាតិលេខ៧៨ឆ្ពោះទៅប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ត្រូវបានកម្លាំងផ្ទៃប្រទេស សហការជាមួយកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ស្ទាក់បង្ក្រាបបានយកទៅរក្សារទុកបណ្តោះអាសន្ន នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ។

ប្រតិបត្តិការបង្រ្កាបចាប់រថយន្តដឹកឈើប្រណីតនោះ ធ្វើឡើងនៅវេលាម៉ោង៧និង៥០នាទីព្រឹក ថ្ងៃពុធ ៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិសោមគល់ ឃុំសោមធំ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី។

ប្រភពីកម្លាំងដែលចុះបង្ក្រាបនោះ បានបង្ហើបឱ្យដឹងថា រថយន្តសាំយ៉ុងដឹកឈើប្រណីតនោះ ដែលមានស្លាកលេខ ភ្នំពេញ 2T.7679 ដែលមានម្ចាស់ឈ្មោះ យាយ នាង មានទីលំនៅក្នុងភូមិថ្មី ដែលល្បីឈ្មោះក្នុងការប្រើខ្នងជាអ្នកធំ ដើម្បីរកសុីឈើ នៅខេត្តរតនគិរីនេះ ។

កម្លាំងដដែលបានបន្តថា រយន្តសាំយ៉ុងមួយគ្រឿងនេះ គេតែងតែឃើញដឹកជញ្ជូនឈើប្រណីត ញឹកញាប់ជាយូរឆ្នាំមកហើយ មិនដែលមានសមត្ថកិច្ចណាហ៊ានបង្រ្កាបនោះទេ ។

សូម្បីតែសមត្ថកិច្ចលើដងផ្លូវជាតិលេខ៧៨ ពីក្រុងបានលុង រហូតដល់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ដែលមានទាំងស្ថាប័នគយចលត័គយប្រចាំច្រកទ្វារ និងនគបាលអន្តោប្រវេសន៍ក្តី បូករួមទាំងមានសមត្ថកិច្ចតាមដងផ្លូវជាច្រើនយ៉ាងណាក៏ដោយ ក៏ពួកគេមិនហ៊ានយកភ្នែកមើលដែរ។

ទើបតែថ្ងៃនេះទេ ដែលត្រូវបានកម្លាំងមកពីផ្ទៃប្រទេសមកឆ្មក់ស្ទាក់ចាប់តែម្តង ហើយក៏នៅមានរថយន្តប្រភេទសាំយ៉ុងកាមរីបាឡែនឡង់គ្រីសរ័ ឡិចសុីស និងរថយន្តកែឆ្នៃជាច្រើនគ្រឿងទៀត ដែលតែងតែបន្លំយកស្លាកលេខដដែលៗ ពាក់រត់ការណ៍ដល់សមត្ថកិច្ច និងអ្នកកាសែតទៀតនោះផងដែរ។

រថយន្តដែលបង្ក្រាបបានក្នុងថ្ងៃនេះ ក៏បានរៀបចំបញ្ជូនទៅឱ្យជំនាញរដ្ឋបាលព្រៃឈើផ្នែកបរកែវ ដើម្បីចាត់ការតាច្បាប់ព្រៃឈើផងដែរ ៕ ជីវ័ន្ត


ចែករំលែក៖