ព័ត៌មានទាន់ហេតុការណ៍៖

ចិនទៀតហើយ! ប្រើអាវុធខ្លីស្ទាក់ប្លន់ម្ចាស់លក់មាស ប្តូរប្រាក់នៅស្រុកពួក

ចែករំលែក៖

ខេត្តសៀមរាប៖ ក្រុមចោរប្លន់ជនជាតិចិន៣នាក់ ស្ទាក់ប្លន់ម្ចាស់លក់មាស ប្តូរប្រាក់ កាលពីវេលាម៉ោង១៩និង២០នាទី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះជនរងគ្រោះក្នុងភូមិអូរតាប្រាក់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

តាមដំណើររឿងនៅថ្ងៃកើតហេតុខាងលើ ជនរងគ្រោះ ឈ្មោះ តៅ សុភា ភេទស្រី អាយុ៤៤ឆ្នាំ និងឈ្មោះ ជូ រចនា ភេទស្រី អាយុ២៦ឆ្នាំ ព្រមទាំងឈ្មោះ ឌឹម វិជ្ជារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ និងកូនតូចម្នាក់ ជិះឡាន១គ្រឿង ម៉ាកកាម៉ារី ពណ៌ស ស្លាកលេខភ្នំពេញ 2AH 9660 បើកបរដោយ ឌឹម វិជ្ជារ៉ា បើកចេញពីប្រកបរបរលក់មាស ប្តូរប្រាក់ ក្នុងក្រុងសៀមរាប ត្រឡប់មកផ្ទះវិញ(ភូមិឃុំកើតហេតុ) ជនរងគ្រោះទី១ឈ្មោះ តៅ សុភា ចុះទៅបើកទ្វាររបងចូល ស្រាប់តែឃើញមានក្រុមជនសង្ស័យមិនស្គាល់មុខ៣នាក់ មានពាក់ម៉ាស់បិទមុខជិត ម្នាក់មាឌធំខ្ពស់ អាយុប្រហែល៣០ឆ្នាំ ស្លៀកពាក់ស៊ីវិល បានដើរចេញពីកំពតព្រៃផ្នែកខាងកើតអែបផ្លូវនោះ សំដៅមកឡានគាត់ ភ្លាមនោះមានម្នាក់ទៀតស្ទុះមកវាយលើគាត់ដោយវត្ថុរឹងចំក្បាលបណ្តាលឲ្យគាត់រងរបួស ហើយគាត់លើកដៃប្រវ៉ាយនិងស្រែកឲ្យអ្នកជិតខាងជួយ ចំណែកគ្នាវាម្នាក់ទៀតបាន វៃកញ្ចក់ឡានផ្នែកខាងស្តាំបែក បណ្តាលឲ្យមុតកែងដៃស្តាំជនរងគ្រោះទី២ឈ្មោះ ជូ រចនា ដែលអង្គុយក្នុងនោះ បំណងរកទ្រព្យសម្បត្តិមានតំលៃ តែដោយជនរងគ្រោះស្រែកខ្លាំងៗផ្អើលអ្នកជិតខាង ក្រុមជនសង្ស័យទាំងនោះបានរត់គេចខ្លួនទៅទឹសខាងកើតឆ្លងស្ទឹងបាត់ ។

លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការ នគរបាលស្រុកពួក បានឲ្យដឹងថាក្រោយទទួលបាន ព័ត៏មានពីជនរងគ្រោះ កម្លាំងយើងចុះទៅដល់កន្លែងកើតហេតុ ពិនិត្យឃើញរថយន្ដជនរងគ្រោះ បែកកញ្ចក់ខាងស្តាំ និងឃើញមានវត្ថុតាងគ្រាប់កាំភ្លើង១គ្រាប់ , បង់កាំភ្លើង១បង់មាន៨គ្រាប់នៅជិតរបងផ្ទះជនរងគ្រោះនិងឃើញ ដំបងទីបដែក១មូល ប្រវែង៧៩ស.ម នៅចំរ៉ាក់មាត់ស្ទឹងខាងកើតកន្លែងកើតហេតុ ។

បន្ទាប់មកកម្លាំងសមត្ថកិច្ចនគរបាល សហការជាមួយកម្លាំង កងរាជអាវុធហត្ថ ព្រមទាំងប្រជាការពារ ធ្វើការរុករកតាមក្រុមជនសង្ស័យក្នុងមូលដ្ឋាននោះ បានឃើញមានគ្រាប់កាំភ្លើង១គ្រាប់ទៀត នៅផ្លូវបេតុងក្នុងភូមិប្រយុទ្ធ ឃុំ,ស្រុកពួក ខាងកើតកន្លែងកើតហេតុប្រហែល១៥០ម៉ែត្រ ឡាន១គ្រឿង ម៉ាកស្តារិច សេរីឆ្នាំ២០០៤ ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ក្នុងឡាននោះមានដាក់ម៉ូតូ១គ្រឿងទៀត ហុងដាឌ្រីម ពណ៌ខ្មៅ គ្មានស្លាកលេខ សេរីឆ្នាំ២០១៦ ទុកចោលនៅមុខខ្លោងទ្វារសាលាបឋមសឹក្សាទៀបាញ់គំរូ ភូមិប្រយុទ្ធ ឃុំស្រុកពួក ចាក់សោរជាប់ហើយស្ទូចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពួក ។

សមត្ថកិច្ចបន្ដរុករកជនសង្ស័យរហូតដល់ម៉ោង១និង២០នាទីរំលងអាទ្រាធរហូតម៉ោង៤ថ្ងៃទី១៥ខែសីហាឆ្នាំ២០១៨កំលាំងយើងឃាត់បានជនសង្ស័យចំនួន៣នាក់ ទី១(ឈ្មោះLe xiaosi ភេទប្រុស អាយុ៣៨ឆ្នាំ) ឃាត់ខ្លួននៅចំណុចមុខសាលាវិទ្យាល័យ ទី២ (ឈ្មោះHu Ming chaa ភេទប្រុស អាយុ៤៣ឆ្នាំ)ឃាត់ខ្លួន នៅខាងកើតជាប់សាលាបឋមសិក្សាទៀបាញ់គំរូ និងទី៣ (ឈ្មោះ Lhang yong sheng ភេទប្រុស អាយុ៤៨ឆ្នាំ) ឃាត់ខ្លួននៅក្បែរវត្តធម្មយុទ្ធ។

ក្រោយកើតកម្លាំងសមត្ថកិច្ចបានសហការណ៍ជាមួយកម្លាំងផែនអន្តោប្រវេសន៍ ការិ-កណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីបន្តនីតិវិធី ៕ ប៊ុនរិទ្ធី


ចែករំលែក៖