ព័ត៌មានទាន់ហេតុការណ៍៖

ខឹងជឿសាំងគេមិនបាន យកកាំបិតមកបម្រុងកាប់

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់សង្ស័យប្រើប្រាស់គ្រឿងញៀន ដល់កម្រិតបានជិះម៉ូតូមកសុំជឿសាំងគេតែអ្នកលក់មិនឲ្យជឿ ក៏ទៅយកកាំបិតមកបំណងកាប់ តែត្រូវបានប្រជាពលរដ្ឋចាប់បានរាយការណ៍ទៅសមត្ថកិច្ច ឃាត់ខ្លួនយកទៅសាកសួរ។

ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង២និង៥០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី១៦​ ខែសីហា ឆ្នាំ២០១៨​ នៅចំណុចមុខវត្តស្ទឹងមានជ័យ​ តា​មបណ្តោយផ្លូវមុនីរ៉េត​ សង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមសាក្សីបានឲ្យដឹងថា​ មុនពេលកើតហេតុបានបុរសម្នាក់ជិះម៉ូតូសង់កូរ៉េ ពណ៌ក្រហមមួយគ្រឿង​ បានមកសុំជឿសាំងដើម្បីចាក់ម៉ូតូ តែអ្នកលក់មិនជឿឲ្យ​ ស្រាប់តែបុរសនោះជិះម៉ូតូទៅបាត់មួយសន្ទុះក៏មកវិញប្រដាប់ដោយកាំបិតបុ័ងតោបំណងមកកាប់អ្នកលក់សាំង តែដោយសារតែប្រជាពលរដ្ឋនៅក្បែរនោះឃើញ ក៏ជួយឃាត់ និងចាប់យកកាំបិតរួចរាយការណ៍ទៅសមត្ថកិច្ចមកនាំយកទៅធ្វើការសាកសួរ ៕ សុខាសែនជ័យ


ចែករំលែក៖