ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូលឿនទៅបុករថយន្តធុនធំពីក្រោយបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្កែងកើតហេតុយ៉ាងអាណោចអធម័ ខណៈជិះម៉ូតូលឿនជ្រុល បុករថយន្តធុនធំមិនចាំម៉ាកពីក្រោយ ពេញទំហឹង ។

ហេតុការណ៍នេះបានកើតឡងកាលពីវេលាម៉ោង៨យប់ ថ្ងៃព្រហស្បតិ៍ ៥កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ២៥៦២ត្រូវនិងថ្ងៃទី១៦ ខែសីហាឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងភូមិ ព្រៃកំបុត សង្កាត់ ចោមចៅទី២ ខណ្ឌ ពោធិ៏សែនជ័យ រាជធានីភ្នំពេញ ។

សពមានឈ្មោះ ទិត្យ សុលីម ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ រស់នៅក្នុងភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។

តាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាក HONDA Dream C125 ស៊េរី២០០៦ ពណ៍ខ្មៅ ពាក់ស្លាក លេខ កណ្តាល 1C.1140 ធ្វើដំណើរតាមបណ្តោយផ្លូវ៣០ម៉ែត្រទឹសដៅ ពីកើត ទៅលិច ហើយបានជ្រុលទៅបុករថយន្តធុនធំពីក្រោយពេញទំហឹងបណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ភ្លាមនោះរថយន្តបានបើកចេញយ៉ាងលឿន ពីកើត ទៅលិច បាត់។

ក្រោយមកក៏មានអ្នកស្គាល់តេហៅសាច់ញាតិមកយកសាកសពលើកដាក់កង់បីដឹកយកទៅផ្ទះខាងលើ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕ សុខាសែនជ័យ


ចែករំលែក៖