ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសាំយ៉ុងបើកគេចពីម៉ូតូបុកក្បាលនាគពុះចែកទ្រូងផ្លូវចាក់ផ្លែឈើពេញផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តម៉ាកសាំយ៉ុងមួយគ្រឿង ដែលដឹកផ្លែឈើពេញរថយន្តមកពីផ្សារទម្លាប់បំណងយកមកដាក់ឲ្យម៉ូយនៅផ្សារនាគមាស ក៏ជួបគ្រោះថ្នាក់ចរាចរណ៍បុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ នៅចំណុចមុខវត្តស្ទឹងមានជ័យ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកសាំយ៉ុងពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ2Z 0519 ដែលដឹកផ្លែឈើពេញរថយន្តធ្វើដំណើរតាមបណ្តោយផ្លូវមុន្នីរ៉េត កនុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែគេចពីម៉ូតូមួយគ្រឿងនៅខាងមុខបួងចង្កូតជ្រុល ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតរថយន្តផ្នែកខាងមុខយ៉ាងដំណំ ចំណែករបាំថ្មរងការខូចខាតបន្តិចបន្តួច ។

បើតាមការបញ្ជាក់ពីម្ចាស់រថយន្តបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានដឹកផ្លែឈើពីផ្សារទម្លាប់ខេត្តតាកែវ បំណងយកមកដាក់ឲ្យម៉ូយនៅផ្សារនាគមាស ខណៈមកដល់ចំណុចកើតហេតុក៏បានគេចពីម៉ូតូមួយគ្រឿង ក៏ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបែបនេះតែម្តង ។

ក្រោយពេលកើតហេតុនគរបាលមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ និងទំនាក់ទំនងទៅជំនាញមកស្ទូចនៅចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖