ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកថ្ងៃទី២០ ខែសីហានេះ សិស្សានុសិស្សចាប់ផ្តើមប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ

ចែករំលែក៖

ភ្នំពេញៈ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨​នេះ សិស្សានុសិស្ស​ទូទាំងប្រទេស​​ចាប់ផ្តើមប្រឡង​សញ្ញាបត្រ​មធ្យមសិស្សាទុតិយភូមិ ឬបាក់ឌុប ដែលប្រព្រឹត្តទៅរហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ទើបចប់សព្វគ្រប់ ។ នេះបើតាម​កាលវិភាគរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលសារព័ត៌មាននគរវត្តទទួលបាន។

លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ត្រូវគេរំពឹងថា នឹងអញ្ជើញទៅបើកវិញ្ញាសាប្រឡងនាព្រឹកថ្ងៃទី២០ ខែសីហា នៅសាលាក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។

កាលវិភាគប្រឡងថ្ងៃដំបូងនេះ ថ្នាក់វិទ្យាសាស្ត្រ៖ ម៉ោង៧និង៣០នាទីព្រឹក ដល់ម៉ោង៨និង៨៣នាទី (៦០នាទី) វិញ្ញាសាផែនដី និងបរិស្ថានវិទ្យា, លុះដល់ម៉ោង៩ដលម៉ោង១០និង៣០នាទីព្រឹក(៩០)នាទី វិញ្ញាសាប្រឡង ប្រវត្តិវិទ្យា ។​

ពេលរសៀល ម៉ោង១៤ដល់ម៉ោង១៥និង៣០នាទី(៩០នាទី) វិញ្ញាសាប្រឡង រូបវិទ្យា, លុះចាប់ពីម៉ោង១៦ដល់ម៉ោង១៧ (៦០នាទី) វិញ្ញាសាប្រឡង ភាសាបរទេស ។

ចំណែកថ្នាក់វិទ្យាសាស្ត្រវិញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ចាប់ពីម៉ោង៧និង៣០នាទីព្រឹក ដល់ម៉ោង៨និង៣០នាទីព្រឹក ប្រឡងវិញ្ញាសាលើមុខវិជ្ជា ប្រវត្តិវិទ្យា , លុះដល់ម៉ោង៩ដល់ម៉ោង១០និង៣០នាទីព្រឹក ប្រឡងវិញ្ញាសា ជីវវិទ្យា ។

ពេលរសៀល ម៉ោង១៤ដល់ម៉ោង១៥និង៣០នាទី ប្រឡងវិញ្ញាសា គីមីវិទ្យា, លុះចាប់ពីម៉ោង១៦ដល់ម៉ោង១៧ ប្រឡងវិញ្ញាសា ភាសាបរទេស។

ថ្ងៃអង្គារ ទី២១ ខែសីហា ឆ្នាំ២០១៨ ថ្នាក់វិទ្យាសាស្ត្រសង្គម ម៉ោង៧និង៣០នាទី ដល់ម៉ោង៩ព្រឹក ប្រឡងវិញ្ញាសា គណិតវិទ្យា, ពីម៉ោង៩និង៣០នាទីព្រឹក ដល់ម៉ោង១១ព្រឹក ប្រឡងមុខវិញ្ញាសា សីលធម៌ ពលរដ្ឋវិជ្ជា , លុះដល់ម៉ោងរសៀល ចាប់ពីម៉ោង១៤រហូតដល់ម៉ោង១៦និង៣០នាទី ប្រឡងលើវិញ្ញាសាអក្សរសាស្ត្រខ្មែរ ។

ថ្នាក់វិទ្យាសាស្ត្រ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ចាប់ពីម៉ោង៧និង៣០នាទីព្រឹក ដល់ម៉ោង៩ព្រឹក វិញ្ញាសាប្រឡងអក្សរសាស្ត្រខ្មែរ, ពីម៉ោង៩និង៣០នាទី ដល់ម៉ោង១១ព្រឹក វិញ្ញាសាប្រឡង រូបវិទ្យា ។ ពេលរសៀល ម៉ោង១៤ ដល់ម៉ោង១៦និង៣០នាទី ប្រឡងលើវិញ្ញាសា គណិតវិទ្យា ។

សិស្សានុសិស្សដែលបានដាក់ពាក្យប្រឡងយកសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ ឬបាក់ឌុប ឆ្នាំ២០១៨នេះនៅទូទាំង២៥ខេត្ត រាជធានី សរុប ១១៧០៦១នាក់ ។ មណ្ឌលប្រឡង១៩៥មណ្ឌល ​ស្មើ៤៧១៦បន្ទប់ ៕


ចែករំលែក៖