ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិបរទេសក៏ចេះបញ្ចប់ជីវិតខ្លួនឯងដែរ

ចែករំលែក៖

ភ្នំពេញៈ មានការភ្ញាក់មួយកើតទ្បើង បន្ទាប់ពីជនជាតិអង់គ្លេសម្នាក់ បានធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន ក្នុងអគ្គនាយកដ្ឋានអន្តប្រវេសន៍ ស្ថិតនៅភូមិក្បាលដំរីទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ KING MATTEW PAUL PASSPORTS 309772228។

តាមសមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែសីហា​ ឆ្នាំ២០១៨ វេលាម៉ោង ៣ រសៀល មានសេចក្ដីរាយការណ៍ថា ជនបរទេស បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួន នៅទីតាំងខាងលើ ហើយជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត តែបានស្លាប់នៅទីនោះ។

តាមការពិនិត្យរបស់ជំនាញ បានសន្និដ្ឋានថា ពិតជាស្លាប់ដោយចង.កសម្លាប់ខ្លួនឯងប្រាកដមែន ៕ អារុណរះ


ចែករំលែក៖