ព័ត៌មានទាន់ហេតុការណ៍៖

កូនមេប៉ុស្តិ៍រដ្ឋបាលឃុំប្រាសាទ ពុំត្រូវបានអនុញ្ញាតឲ្យចូលប្រឡង ដោយសារខុសនាមត្រកូល តែនាយកសាលាសារភាពកំហុស

ចែករំលែក៖

ខេត្តកំពង់ធំៈ មានការភ្ញាក់ផ្អើលពេញខេត្តកំពង់ធំ ដោយសារ សិស្សឈ្មោះ សុំ រស្មី រៀននៅសាលាវិទ្យាល័យ ស្ទឹងសែន ពុំត្រូវបានគណៈមេប្រយោគអនុញ្ញាតិឲ្យចូលប្រឡង ឆ្នាំសិក្សា២០១៧ និង ២០១៨ ដែលជារឿង អយុត្តិធម៌បំផុត ដែលលោកនាយកសាលារៀន វិទ្យាល័យស្ទឹងសែន ទទួលកំហុសថា ពិតជាខុស នាមត្រកូល ដោយសារកំហុសរបស់នាយកសរសេរខុស ។

សិស្សឈ្មោះ សុំ រស្មី រៀននៅសាលាវិទ្យាល័យស្ទឹងសែន ត្រូវជាកូនលោក សឿង ភា នាយប៉ុស្តិ៍រដ្ឋបាលឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ពុំមានឈ្មោះប្រឡងបាក់ឌុប នៅឆ្នាំ ២០១៨ ដែលធ្វើឲ្យមានការហួស ចិត្តនិងអយុត្តិធម៌ចំពោះប្អូន សុំ រស្មី ទើបឳពុកម្តាយសំណូមពរ ឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយអន្តរាគមន៍ ។

លោក សឿង ភា ត្រូវជាឳពុក បានរៀបរាប់ថា បើកូនខ្ញុំប្រព្រឹត្ត ខុសនឹងបទល្មើសព្រហ្មទ័ណ តែ1 លើកបើកូនខ្ញុំ ប្រព្រឹត្តខុសវិន័យសាលា ច្រើនដងខ្ញុំអស់ចិត្តនឹងទទួល ហេតុអីបាននាយកសាលាវិទ្យាល័យ ស្ទឹងសែន លប់ឈ្មោះ កូនខ្ញុំពីបេក្ខភាព ប្រលងទុតិយភូមិឆ្នាំ 2018 នេះ បើពិន្ទុឆមាស 26,97 លើសពីការកំណត់ 24,00 របស់ក្រសួងអប់រំ ។

លោកនាយរងកសាលា ឈ្មោះ ធន ធុង បាន បានមានប្រសាសន៍ថា កំហុសមកពីលោក ដោយអចេតនា ដោយសារលុបឈ្មោះច្រឡំ ត្រកូល សំ នឹងកូនខ្ញំត្រកូល សុំ ចុះហេតុមេចមិន ឃើញឈ្មោះដែលច្រលំនោះនៅក្នុងបញ្ជីបេក្ខភាព ហេតុផល1ទៀតគាត់ និយាយសុំទោសលប់ច្រលំ តើការខាតបង់នេះ អ្នកណាជាអ្នកដោះស្រាយ ។

លោក សឿង ភា រស់នៅភូមិពុកយុក សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំបានសំណូមពរស្នើសុំ អន្តរាគមន៏ពីឯកឧត្តម រដ្ឋមន្ត្រីក្រសួងអប់រំយុវជននឹងកីឡា ទី១ ជួយឱយកូនខ្ញុំជាប់ដោយស្វ័យប្រវត្តិ ឬមានកាប្រលង ក្រោយការបរច្ឆេត តែម្នាក់ឯង ទី២ ជួយធ្វើការស្រាវជ្រាវជាកំហុស ចេតនា ឬអចេតនា ខណៈនេះប្រធានមន្ទីរអប់រំយុវជននឹងកីឡា អសលទ្ធភាពក្នុងការដោះស្រាយ បញ្ហានាយកសាលាវិទ្យាល័យ ស្ទឹងសែន លុបឈ្មោះ បេក្ខជនប្រឡងច្រឡំត្រកូល ៕ ប៊ុនរិទ្ធី


ចែករំលែក៖