ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់លង់ទឹកបាត់ខ្លួនមួយថ្ងៃ ស្អែកឡើងត្រូវក្រុមគ្រួសារឃើញអណ្ដែតទឹក

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ក្នុងចំណោមជាង១០នាក់ បាននាំ គ្នាផឹកសុីនៅកញ្ចុះមួយកន្លែងស្ថិតនៅភូមិ២៤ សង្កាត់ ព្រៃ​ស​ ខណ្ឌដង្កោ​ លុះពេល​ស្រវឹងបបួលគ្នាហែលទឹកលេងបណ្ដាលឲ្យយុវជនម្នាក់លិចបាត់​បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច កាលពីវេលាម៉ោង​ ២និង​៣០​នាទី​រសៀល ថ្ងៃអាទិត្យ ៨កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី​១៩​ ​ខែ​សីហា ​ឆ្នាំ​២០១៨​ ហើយសមត្ថកិច្ច និងក្រុមគ្រួសារខំប្រឹងរាវរកអស់រយះពេលយ៉ាងយូរ ក៏នៅតែមិនឃើញ លុះដល់ថ្ងៃទី២០ ខែ ឆ្នាំដដែល ស្រាប់តែសពអណ្ដែតឡើងតែម្ដង ។

សពយុវជនរងគ្រោះមានឈ្មោះ​ អឿន ​ដាវុទ្ធ​ អាយុ១៧​ ឆ្នាំ​ ស្នាក់នៅភូមិដំណាក់ធំ​ សង្កាត់ ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ​ ។

បើតាមការរៀបរបស់មិត្តភ័ក្តិយុវជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុពួកគេបាន​នាំគ្នាមកអង្គុយផឹកសុីអស់ស្រាបៀរជាច្រើននៅក្នុងកញ្ចុះ ហើយពេលផឹកស្រវឹងជនរងគ្រោះបានសុំមិត្តភក្តិដើរលេងតាមវាលស្រែ ក្បែរទីតាំងកើតហេតុ​ លុះដល់ម៉ោងកើត ហេតុស្រាប់តែរូបគេជាជនរងគ្រោះបានលោតចុះទៅក្នុងទឹករណ្តៅដីដែលមានជម្រៅជាង១០ម៉ែត្រ​ ដើម្បីហែលមកកាន់កញ្ចុះដែលខ្លួនអង្គុយវិញ​ ប៉ុន្តែពេលហែលដល់ពាក់កណ្តាលរណ្តៅដីជនរងគ្រោះក៏បានស្រែកអោយមិត្តភ័ក្តិជួយ​ ។ ភ្លាមៗនោះមិត្តភ័ក្តិក៏បាន នាំគ្នាលោតទៅជួយដែរ ប៉ុន្តែជនរង​ គ្រោះ​បានលិច បាត់ទៅហើយ​ ក្រោយមាន​ករណីនេះ បានបង្កឲ្យ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច មូលដ្ឋានចុះមកកន្លែងកើតហេតុ និងឲ្យជនជាតិចាប់មុជទឹករក នៅតែមិនឃើញ ។ លុះមកដល់ម៉ោង១២និង១០នាទី ថ្ងៃទី២០ ខែឆ្នាំដដែលទើបរកឃើញ ។

ក្រោយមកសមត្ថកិច្ចបានធ្វើកោសល្យវិច័យបានបញ្ជាក់ថាសពជនរងគ្រោះពិតជាស្លាប់ដោយលង់ទឺកពិតមែនរួចបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅតម្កល់នៅវត្តឫស្សីសាញ់ ធ្វើបុណ្យតាមប្រពៃណៃ ៕ ភារ៉ា ដង្កោ


ចែករំលែក៖