ភ្នំពេញ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប បញ្ចប់ជាស្ថាពរហើយ នៅល្ងាចថ្ងៃទី២១ ខែសីហា នេះ ។ ដោយឡែក សន្លឹកកិច្ចការប្រឡងទូទាំងប្រទេស បានយកមកដល់មណ្ឌលកំណែវិទ្យាល័យស៊ីសុវត្ថិដោយសុវត្ថិភាព ។
ហ្វេសប៊ុកផេកក្រសួងអប់រំ យុវជន និង កីឡា ចេញផ្សាយយប់នេះ សរសេរថា មកដល់ពេលនេះ លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំបានរង់ចាំទទួលគណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទ និងដោយមានការចូលរួមរបស់អ្នកសង្កេតការណ៍នៃអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានដឹក ហិបសន្លឹកកិច្ចការបេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិនៃមណ្ឌលរាជធានីភ្នំពេញ និងខេត្ត កំពង់ស្ពឺមកដល់មណ្ឌលកំណែវិទ្យាល័យព្រះស៊ីសុវត្ថិដោយសុវត្ថិភាព ៕ចេស្តា