ព័ត៌មានទាន់ហេតុការណ៍៖

ក្រោមស្ពានអាកាសក្បាលថ្នល់ក្លាយទៅជាកន្លែងរត់ចាប់ម៉ូយដាក់រថយន្ត

ចែករំលែក៖

ភ្នំពេញ ៖ នេះជាសកម្មភាពមួយបង្ហាញពីទង្វើរបស់បុគ្គលធ្វើ ឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ពេលឃើញសកម្មភាពឈរហៅម៉ូយដាក់រថយន្តបែបនេះបានធ្វើមហាជនដែលធ្វើដំណើរឆ្លងកាត់ក្រោមស្ពានអាកាសក្បាលថ្នល់ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ សន្និដ្ឋានថាជាបេនរថយន្តដឹកអ្នកដំណើរ តែការពិតជាក្រុមឆ្លៀតឱកាសដើម្បីប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ ។

នេះជារូបភាពបង្ហាញពីសកម្មភាពរបស់បុគ្គលមួយចំនួនកំពុងឈរហៅម៉ួយដាក់រថយន្តតាក់ស៊ីនៅក្រោមស្ពានអាកាសក្បាលថ្នល់ ។ កន្លងមកសកម្មភាពបែបនេះហាក់ដូចជាលប់បំបាត់បានមួយរយៈ ព្រោះមានកម្លាំងសន្តិសុខខណ្ឌចុះមកប្រចាំការនៅក្រោមស្ពាន ។ ពេលនេះចាប់ផ្តើមកើតឡើងវិញហើយ មានអ្នករត់ចាប់ម៉ូយដាក់រថយន្ត មានអ្នកបើកបរបញ្ច្រាសទិសធ្វើចរាចរ ។

ទង្វើបែបនេះកំពុងជះឥទ្ធិពលអាក្រក់ដល់អាជ្ញាធរខណ្ឌមានភាពឆកល្វែងក្នុងការគ្រប់គ្រងសណ្តាប់ធ្នាប់ ដោយសារតែបុគ្គលមួយចំនួនតូចបានយកចិញ្ចើមផ្លូវសាធារណៈធ្វើជាកន្លែងឈប់ចតរថយន្តហើយរត់ចាប់ម៉ូយប្រសេចប្រសាច ។ ពេលឃើញសកម្មភាពធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សង្គមបែបនេះបានធ្វើឲ្យមហាជនលើកជាសំណូមពរសូមឲ្យអាជ្ញាធរខណ្ឌគួរតែលប់បំបាត់ចោលទៅ បើទុកឲ្យនៅប្រព្រត្តិតទៅទៀតនៅក្រោមស្ពានអាកាសក្បាលថ្នល់ និងក្លាយជាបេងរថយន្តតាក់ស៊ីជាមិនខាន ៕ សណ្តោស


ចែករំលែក៖