ព័ត៌មានទាន់ហេតុការណ៍៖

កញ្ចក់រថយន្តអ្នកសារព័ត៌មានប្រចាំខេត្តម្នាក់បែក ដោយសារក្មេងទំនើង គប់ដំថ្ម និងសំបកដបគោជល់

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ក្មេងទំនើងមួយក្រុម ចែកចេញជាពីចំណុច ពួនចាំស្ទាក់គប់កញ្ចក់រថយន្ត អ្នកធ្វើដំណើររួមទាំងរថយន្តសមត្ថកិច្ចផងដែរ នៅពេលយប់ស្ងាត់ធ្វើឲ្យរថយន្តអ្នកសារព័ត៌មានម្នាក់ រងការខូចចខាតបែកកញ្ចក់មុខ និងធ្លាក់កញ្ចក់មើលក្រោយយ៉ាងដំណំ ខណៈត្រឡប់មកពីចុះយកព័ត៌មាន នៅសកម្មភាពរថយន្តផ្ទុកលើសទម្ងន់ លួចចរាចរណ៍នៅពេលយប់ត្រូវស្ថានីយ៍ជញ្ជីងអូរពងមាន់ឃាត់ទុកពិន័យនោះ នៅវេលាម៉ោង១១និង២៥នាទី យប់ថ្ងៃសុក្រ ១៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិសក័ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចមុខផ្លូវចូលដីចំការ លោកភូ តាំអ៉ី ជាមន្ត្រីយោធា ចម្ងាយពីអូរពងមាន់មកខេត្ត ប្រមាណជា២ទៅ៣រយម៉ែត្រ ខាងកើតអង់តែនសេវាទូរស័ព្ទ៣ដើម ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុង ខេត្តស្ទឹងត្រែង ។

ប្រភពមុនពេលកើតហេតុ ក្រុមក្មេងទំនើងបំពុលសង្គមនេះ ឬ ក៏ជាការៀបចំរបស់ក្រុមឈ្មួញ រកស៊ីល្មើសច្បាប់នៅពេលយប់ រៀបចំបោសសម្អាតសមត្ថកិច្ច តាមដងផ្លូវងាយស្រួលពួកគេធ្វើសកម្មភាពដឹកជញ្ជូន ។

ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ រថយន្តរបស់សមត្ថកិច្ចម្នាក់ ពណ៌ខ្មៅបានចេញពីអូរពងមាន់មកខេត្តវិញ មកដល់ចំណុចខាងលើត្រូវក្រុមក្មេងទំនើងទាំងនោះគប់មកលើរថយន្តរបស់គាត់ ពេលនោះគាត់ ក៏ខលទៅសមត្ថកិច្ចគ្នាគាត់ ឲ្យឡើងមកមើលមានគេពួនគប់ឡានគាត់ហើយ ពេលនោះរថយន្តគ្នាគាត់នោះ ក៏ចេញមក ហើយរថយន្តកាមរី គូទស្វិត ដែលរងគ្រោះនោះ ជាអ្នកសារព័ត៌មានប្រចាំខេត្តត្រូវជនបង្ក ធ្វើសកម្មភាពពួន លបគប់ដុំថ្ម និងសំបកដបគោជល់មកលើរថយន្ត របស់គាត់ ត្រូវចំកញ្ចក់មុខបែក និងកញ្ចក់មើលក្រោយខាងស្តាំដាច់ធ្លាក់ សកម្មភាពនេះហាក់ដូចជារៀបចំទុកជាមុន និងមានអ្នកនៅពីក្រោយខ្នងទៀតផង ។

ជុំវិញរឿងនេះ លោកហម ប៊ុនថែល ស្នងការងទទួលបន្ទុកព្រហ្មទណ្ឌ បានឲ្យដឹងថា នេះជាសកម្មភាពក្រុមក្មេងទំនើង ក្នុងយប់នោះ ក៏មានសកម្មភាពក្មេងទំនើងនេះ ដេកកាប់គ្នាក្នុងក្រុងស្ទឹងត្រែងផងដែរ ហើយលោកថា នឹងឲ្យកម្លាំងចុះស្រាវជ្រាវ លោកបញ្ជាក់ទៀតថា សូមឲ្យជនរងគ្រោះមកដាក់បណ្តឹងនៅស្នងការរដ្ឋានខេត្ត ងាយស្រួលកម្លាំងសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវ រកមុខសញ្ញានេះដើម្បីចាត់ការទៅតាមច្បាប់ ។

គួររំលឹកថាៈ ក្រុមពួកនេះមិនមែនឹកឃើញធ្វើនោះទេ ហើយពួកនេះគប់ទៅលើ រថយន្តដែលជារបស់ទ្រព្យអ្នកដទៃមិនរើសមុខនោះឡើយ សូម្បីតែរថយន្តរបស់សមត្ថកិច្ច ក៏មិនលើកលែងដែរ ប្រហែលជាមានអ្នកនៅពីក្រោយខ្នង ឬ ក៏ជាការៀបចំរបស់ក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈើនៅពេលយប់ និងក្រុមរកស៊ីដឹកជញ្ជូនទម្និញផ្ទុកលើសទម្ងន់ល្មើសច្បាប់ គេចជញ្ចីងថ្លឹងរថយន្តនៅពេលយប់ដែលជាដើមហេតុធ្វើឲ្យផ្លូវខូច ម្យ៉ាងទៀតក្រុមក្មេងទំនើងទាំងនេះឬ ក៏ជាក្រុមអនាមឹកធ្វើសកម្មភាពអនាធិបតេយ្យនេះ ។

សមត្ថកិច្ចដែលនគបាលយុត្តិធម៌ គួរតែរឹទ្ធបណ្តឹងទៅលើសន្តិសុខ ភូមិ ឃុំ មានសុវត្ថិភាព៩ចំណុច ដែលសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដាក់ចុះដើម្បីសុវត្ថិភាព ជូនប្រជាពលរដ្ឋតាមភូមិ ឃុំ ស្រុក និងខេត្ត ជាពិសេសពួកនេះច្រើនធ្វើនៅពេលយប់ ទៅលើអ្នកធ្វើដំណើរគ្រប់រូបតាមដងផ្លូវជាតិលេខ៧ នៅចំណុចខាងលើនេះ មិនថាសមត្ថកិច្ច ជាពិសេសបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរនៅពេលយប់ មិនថារថយន្ត ឬម៉ូតូនោះទេ វាអាចធ្វើឲ្យគ្រោះថ្នាក់គ្រប់ពេល និងធ្វើឲ្យបងប្អូនខ្លាចរអាមិនហ៊ានធ្វើដំណើរនៅពេលយប់ ៕ មាស សុផាត


ចែករំលែក៖