ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខណ្ឌដូនពេញចាប់បានមុខសញ្ញាចែកចាយថ្នាំញ្ញៀនស្រីៗ២នាក់រួមនឹងថ្នាំចំនួនសរុបទាំងអស់១៧កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញៈ ជនសង្ស័យស្រី២នាក់ជាមុខសញ្ញាចែកចាយថ្នាំញៀនយ៉ាងសកម្ម នៅមាត់ទន្លេ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ ចាប់ខ្លួនរកឃើញថ្នាំញ្ញៀនចំនួន17កញ្ចប់តូច ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១រំលងអធា្រត្ រឈានចូលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវព្រះសុីសុវត្ថិ នៅចំណុចមាត់ទន្លេកន្លែងលក់ផ្កា ក្បែរនឹងក្រសួងទេសចរាចរណ៍ ទល់មុខ សាលាឧទ្ធរណ៍ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យទី១ មាន ឈ្មោះធី ចាន់ថាច ភេទស្រី ១៩ឆ្នាំ មានមុខរបរ និងស្នាក់នៅមិនពិតប្រាកដ ដកហូតបានថ្នាំញ្ញៀនចំនួន៣កញ្ចប់តូច ទី២ ឈ្មោះ សុីម ម៉ារីយ៉ា ភេទស្រី អាយុ១៨ឆ្នាំ មានមុខរបរនិងស្នាក់នៅ មិនពិតប្រាកដ ដកហូតបានថ្នាំញ្ញៀនចំនួន១៤កញ្ចប់តូច ។

សមត្ថកិច្ចខណ្ឌដូនពេញបានឲ្យដឹងថា មុនពេលកើតហេតុ ដោយមានបញ្ជាផ្ទាល់ពីលោកអធិការនគរបាលខណ្ឌដូនពេញ ហួតចាន់យ៉ារ៉ាន់ លោកគង់ សុភារិទ្ធ អធិការរងខណ្ឌដូនពេញ ដឹកនាំកម្លាំងដើម្បីចេញល្បាតទប់ស្កាត់រាល់បទល្មើស ដូចជាចោរលួច ឆក់ ប្លន់ជាដើម ក្នុងមូលដ្ឋានជាក់ស្តែង ខណៈ
ល្បាតមកដល់ចំណុចកើតហេតុខាងលើ ក៏បានប្រទះឃើញជនសង្ស័យ៣នាក់ ប្រុសម្នាក់ និងស្រី២នាក់ កំពុងតែអង្គុយលេងបៀរ ទើបកម្លាំងត្រួតពិនិត្យឆែកឆេរឃើញថ្នាំញ្ញៀន១៧កញ្ចប់តូច រីឯខាងជនសង្ស័យភេទប្រុសម្នាក់ទៀត មិនមានជាប់ពាក់ព័ន្ធឲ្យត្រឡប់វិញ ។  ក្រោយពេលសមត្ថកិច្ចសួរនាំ ជនសង្ស័យឆ្លើយសារភាពថា ថ្នាំញៀនខាងលើពិតជារបស់ពួកគេ លក់ចេញទៅក្នុងតំលៃ១ម៉ឺនរៀលតែប៉ុណ្ណោះ ៕ ស រស្មី


ចែករំលែក៖