ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងផលិតបារី ESSE ក្លែងក្លាយមួយកន្លែងត្រូវនគរបាលខេត្ដកណ្ដាលបង្រ្កាប

ចែករំលែក៖

ខេត្តកណ្ដាល៖ នគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល សហការជាមួយនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ និងមានការឯកភាពពីលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល និងសម្របសម្រួលនីតិវិធីដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូង នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១២និង៥៥នាទី បានចុះបង្រ្កាទីតាំងផលិតបារីESSEក្លែងក្លាយមួយកន្លែង ត្រង់ចំណុចឃ្លាំងជួលរបស់លោកគង់ សុវណ្ណារ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ លើផ្លូវលេខ២០១ ស្ថិក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ។

មន្រ្ដីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលបានឲ្យដឹងថា ករណីចុះបង្រ្កាបខាងលើនេះ គឺដោយផ្អែកលើពាក្យបណ្តឹងរបស់ក្រុម ហ៊ុន ខ្មែរធីបងប្អូន អ៊ីម៉ិច ឯ.ក ចុះបញ្ជីក្រោមលេខ០០២០៤៨៨ ចុះថ្ងៃទី១០ខែតុលាឆ្នាំ២០១៦ មានវិញ្ញាបណ្ណបត្របញ្ជាក់ចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មលេខ MOC-97673026ពណ ចបព ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ មានការិយាល័យកណ្តាល ស្ថិតនៅអគារលេខ១០០k ផ្លូវលេខ៥៨ប ស្ថិតក្នុងភូមិទួលគោគ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ តំណាងដោយលោកស្រី សាត ដានេ ភេទស្រី ជនជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លេខ010626144 ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៧ ។ ក្រោយពីនគរបាលជំនាញទទួលបានពាក្យបណ្ដឹងភ្លាមនោះ នគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល សហការជាមួយនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ និងមានការឯកភាពពីលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល និងសម្របសម្រួលនីតិវិធីដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូង ធ្វើការចុះបង្រ្កាបទីតាំងផលិតបារី ESSEមួយកន្លែង ដែលមានទីតាំងខាងលើ ។

ជាលទ្ធិផលសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន២នាក់ជាអ្នកពាក់ព័ន្ធ ទី១-ឈ្មោះ XU CHUI YAO ថ្ងៃខែឆ្នាំកំណើត: ០៥ .១១.១៩៩៧ កាន់លិខិតឆ្លងដែនលេខ:E74484273 សុពលភាព:04.05.2016ដល់03.05.2026 ទិដ្ឋាការលេខ:EI00670270 សុពលភាព:28.09.2017 ដល់:02.10.2018 ថ្ងៃចូលកម្ពុជា: 28.09.2017 និងទី២-ឈ្មោះ JIANG SHAO CONG ថ្ងៃខែឆ្នាំកំណើត:១៥.០៨.១៩៩៤ កាន់លិខិតឆ្លងដែនលេខ:E89027406 សុពលភាព:01.11.2016 ដល់ 31.10.2026 ទិដ្ឋាការលេខ:EI00912039 សុពលភាព:19.06.2018 ដល់ 30.06.2019 ថ្ងៃចូលកម្ពុជា19.06.2018 ដកហូតយកតែសំបកកញ្ចប់បារីម៉ាក ESSE ផងដែរ។ ដោយឡែកបារីម៉ាកផ្សេងទៀតនិងសម្ភារ វត្ថុធាតុដើមដែលបំរើការក្នុងការផលិតបារី ត្រូវបានតំណាងអយ្យការអមសាលាដំបូងសម្រេចក្លំបេបិទបណ្តោះអាសន្នរង់ចាំអនុវត្តនិតិវិធីបន្តតាមផ្លូវច្បាប់ ។

ក្រោយពីធ្វើការបង្រ្កាបរួច ជនជាតិចិនទាំង២នាក់ ត្រូវបានកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចធ្វើការសាកសួរតាមនិតិវិធី និងបន្តទៀតចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ

 


ចែករំលែក៖