ខេត្តកំពង់ធំ៖ បុរសចំណាស់ម្នាក់ធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯង បង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅចំណុច ត្រពាំងតាម៉ែន ស្ថិតនៅ ភូមិ ស្រង់ ឃុំចំណាលើ ស្រុក ស្ទោង ខេត្តកំពង់ធំ ។
តាមប្រភពព័ត៌មានពីឈ្មោះ យ៉ាន ហ៊ង អាយុ៥៣ឆ្នាំ ជាប្រពន្ធ បានបញ្ជាក់ថា សពជនរងគ្រោះឈ្មោះ ធន ទៀង ភេទប្រុស អាយុ ៥១ឆ្នាំនៅភូមិឃុំកើតហេតុខាងលើ ប្តីគាត់ជាមនុស្សផឹកស្រា ស ជាប្រចាំ ហើយធ្លាប់រត់ទៅចងករ ម្តងមកហើយ តែកូនៗទៅតាមទាន់យកមកផ្ទះវិញ លុះដល់ថ្ងៃទី៣០ ០៨.២០១៨.ម៉ោងប្រហែល ៦.០០នាទី ល្ងាច រហូត ដល់ម៉ោង ១០. ០០នាទីយប់ គាត់ ទៅមើល រឿង ចាក់ឌឹស នៅផ្ទះ ឈ្មោះ យន នៅផ្ទះជិតគ្នា ពេលត្រលប់មក វិញមិនឃើញប្តី ក៍ដើររកនិងសួរអ្នកជិតខាងតែគ្មាននណាឃើញទេ។លុះដល់ម៉ោង ប្រហែល៨.០០នាទីព្រឹកថ្ងៃទី៣១ខែសីហាឆ្នាំ២០១៨ អ្នកភូមិបានប្រទះឃើញប្តីគាត់ចងក និងដើមស្វាយភូមិចាស់ខាងជើងផ្ទះស្លាប់ទៅហើយ។
សមត្ថកិច្ចវិញបានឲ្យដឹងថា កម្លាំង ជំនាញស្រុក សហការ ជាមួយអាជ្ញាធរមូលដ្ឋានភូមិ ឃុំ គ្រូពេទ្យឃុំ និងសាច់ញាតិ ជនរងគ្រោះចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យសពដល់កន្លែងកើតហេតុ និងការ ពិនិត្យលើសាកសព ពុំមានស្លាកស្នាមអ្វី ពាក់ព័ន្ធ ករណី ឃាតកម្មឡើយ រួចក៏ការសន្និដ្ឋាន ជនរងគ្រោះពិតជាធ្វើអត្តឃាតចងក សម្លាប់ខ្លួនឯងពិតប្រាកដមែន បន្ទាប់មកបានប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ប៊ុនរិទ្ធី