ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ដើរតាមផ្លូវសង្ស័យខ្យល់គរដួលស្លាប់ផ្អើលអ្នកភូមិ

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ ខណៈកំពុងដើរតាមផ្លូវ ស្រាប់តែខ្យល់គរ ដួលបង្កការភ្ញាក់ផ្អើល ដល់អ្នកភូមិ ក៏ដូចជាក្រុមគ្រួសារនាំគ្នាជួយសង្គ្រោះ ធ្វើចលនាដៃជើង និងរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានប៉ុន្តែអកុសលយឹតពេលទៅហើយ ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីថ្ងៃសុក្រ ៥រោច ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវ និងថ្ងៃ៣១ខែសីហាឆ្នាំ២០១៨ វេលាម៉ោង១០ និង៣០នាទីព្រឹកស្ថិតនៅភូមិប្រសូត្រទី១ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាល ស្រុកបានឲ្យកាសែតនគរវត្តដឹងថា បុរសដែលសង្ស័យខ្យល់គរមានឈ្មោះ រស់ មន្នី អាយុ៤៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិប្រសូត្រទី១ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

តាមអ្នកភូមិបានឲ្យដឹងថា បុរសខាងលើគឺជាមនុស្សស្លូតបូត មិនសូវចេះនិយាយស្ដី ប៉ុន្តែចូលចិត្តផឹកស្រាបន្តិច និងមិនដែលមានជម្លោះជាមួយអ្នកភូមិនោះទេ ។

ប្រភពបន្តថា នៅមុនកើតហេតុ គេឃើញបុរសរងគ្រោះដើរមកផ្ទះស្រាប់តែដួលលើដីសង្ស័យខ្យល់គរ បង្កការភ្ញាក់ម្នាក់ៗនាំគ្នាជួយសង្គ្រោះ ធ្វើចលនាដៃជើង និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានភ្លាមៗ ប៉ុន្តែអកុសលហួសពេលទៅហើយ ។

សពត្រូវបានសមត្ថកិច្ចនគរបាលជំនាញខេត្តនគរបាលមូលដ្ឋាន និងគ្រូពេទ្យបានពិនិត្យ និងបានប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន


ចែករំលែក៖