ព័ត៌មានទាន់ហេតុការណ៍៖

ចិនទៀតហើយ! ពីរក្រុមឈ្លោះគ្នា ពេលទៅបង្ក្រាប ចង់តដៃជាមួយសមត្ថកិច្ចទៀត

ចែករំលែក៖

ខេត្ពព្រះសីហនុៈ ក្រុមជនជាតិចិនប្រមាណជា ជិត៣០នាក់ ត្រូវប៉ូលិសខេត្តព្រះសីហនុបង្រ្កាប ដោយបង្ខំចិត្ត ផ្ទុះអាវុធជាច្រើនគ្រាប់ ដើម្បី បាញ់បំបែកហ្វូង បន្ទាប់ពីពួកគេបានវ៉ៃគ្នា និងតដៃសមត្ថកិច្ច កាលពីកណ្តាលរាត្រី ឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផែទូក សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

បើតាមមន្រ្តីនគរបាលប្រាប់អោយដឹងថា មូលហេតុដែលសមត្ថកិច្ច ឈានដល់ការបាញ់បំបែកហ្វូង គឺដោយសារ ក្រុងជនជាតិចិនទាំងនោះ បានបង្កជម្លោះ និងវាយតប់គ្នា រហូតធ្វើអោយ របួស សមត្ថកិច្ច ខណៈចុះអន្តរាគមន៍ បន្ទាប់មក សមត្ថកិច្ច ក៏បានហៅកំលាំងមកបន្ថែម ដើម្បីមកជួយ អន្តរគមន៍និងបំបែកហ្វូង ប៉ុន្តែមិនត្រូវបានឃាត់ខ្លួននោះឡើយ។

សមត្ថកិច្ចបានបញ្ជាក់ថា ការមិនឃាត់ខ្លួនជនជាតិទាំងនេះ ដោយសារតែសមត្ថកិច្ចកំពុងស្រាវជ្រាវអោយបាន ជាក់លាក់សិន។ ណាមួយករណីនេះ គឺជាជម្លោះ រវាងចិននិងចិន៕ឆ្លាម សមុទ្រ


ចែករំលែក៖