ខេត្តត្បូងឃ្មុំ ៖ កំលាំងជំនាញប្រឆាំងគ្រឿង ញៀននៃអធិការដ្នាននគរបាលក្រុងសួងបានឃាត់ខ្លួនជនសង្ស័យ២នាក់ពីបទរក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុង នោះកម្លាំងដកហូតវត្ថុតាងម្សៅក្រាមពណ៍សសង្ស័យជាថ្នាំញៀន ចំនួន០៥ កញ្ចប់។
សមត្ថកិច្ចអោយដឹងថា ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង១១ និង២០នាទីថ្ងៃទី ៣១ ខែ សីហា ឆ្នាំ២០១៨ នៅចំណុច នៅភូមិតូង សង្កាត់ សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។ សមត្ថកិច្ចថា ការ ចាប់ឃាត់ខ្លួនពួកគេទាំង២នាក់បាន គឺដោយសារ កម្លាំងប្រើប្រាស់វិធានការញុះញង់ទិញថ្នាំញៀននៅទីតាំងខាងលើ ។
សមត្ថកិច្ចបានបង្ហាញអត្តសញ្ញាណជនសង្ស័យទាំង២នាក់ ទី១-ឈ្មោះ យុន សុផល ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិតូង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ និងទី២-ឈ្មោះ យ៉ោម ស្រ៊ាង ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅ ភូមិតូង សង្កាត់ សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។ លទ្ធផលពិនិត្យឃើញថា អ្នកទាំង២នាក់ វិជ្ជមាន (មានសារធាតុ ញៀនក្នុងទឹកនោម)។
សមត្ថកិច្ចបញ្ជាក់ថា ក្រោយពីសួរចម្លើយចប់ ជនសង្ស័យឈ្មោះ យុន សុផល និង ឈ្មោះ យ៉ោម ស្រ៊ាង បានឆ្លើយសារភាពថាវត្ថុតាងដែលសម្ថកិច្ចដកហូតបានទាំងអស់គឺខ្លួនបាន ទិញពីឈ្មោះ ណា ថាវរី ភេទស្រី អាយុ ៣៦ឆ្នាំ នៅភូមិទួលសំបូរ ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំតាមរយះ លេខទូរសព្ទ័ ០៧១ ៥៧៦ ២៣៣៣ កម្លាំងសុំគោលការណ៍ បន្តតាមចាប់ខ្លួន ជនសង្ស័យ ឈ្មោះ ណា ថាវរី នៅភូមិទួលសំបូរ ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បាននៅវេលាម៉ោង ១៤:២០ នាទី។ លទ្ធផលពិនិត្យ អវិជ្ជមាន (គ្មានសារធាតុញៀនក្នុងទឹក នោម)
បច្ចុប្បន្នជនសង្ស័យត្រូវចាប់ឃាត់ខ្លួនបាន៣នាក់ នឹងត្រៀមបញ្ជូនខ្លួនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕ វណ្ណៈ