ខេត្តសៀមរាប៖ បុរសម្នាក់ញៀនស្រាម្នាក់ចងកធ្វើអត្តឃាតខ្លួនឯងកាលពីចន្លោះម៉ោង០៥ទៅ០៦ព្រឹក ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ស្តិតភូមិរលំទូក ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។
សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា៖ជនរងគ្រោៈឈ្មោះ ភួង ម៉ួក ភេទប្រុស អាយុ៤៨ឆ្នាំមានទីលំនៅ ភូមិឃុំខាងលើ បានចងកសម្លាប់ខ្លួននិងខ្សែរលីឡុង ពណ័ស ទំលាក់ខ្លួនពីរតផ្ទះរបស់ខ្លួនកំពស់២,៥ម៉ែត្រ។
តាមការបំភ្លឺពីឈ្មោះ ម៉ួក មន ជាកូនស្រីបង្កើតជនរងគ្រោះបានប្រាប់ថាឪពុករបស់ខ្លួនត្រូវបានប្រពន្ធស្លាប់ចោលរយៈពេល០៥ឆ្នាំមកហើយចាប់ពីពេលនោះ មកគាត់ដើរតែផឹកពុំធ្វើការរកស៊ីអ្វីទេ គឺដើរផឹកដេកដួលតាមផ្លូវត្រូវបានអ្នកភូមិជួយសង្រ្គោះជាញឹកញាប់ មុនពេលកើតហេតុឪពុកខ្ញុំបានឡើងរុះរើក្តារផ្ទះដោយគាត់ប្រាប់ថា ផ្ទះនោះចង្រៃនៅមិនកើតទេ ហើយគាត់រត់ចូលព្រៃដូចមនុស្សឆ្គួតលុះមកដល់ចន្លោះម៉ោង០៥ទៅ០៦ព្រឹក ថ្ងៃ០៩ ខែកញ្ញា ឆ្នាំ២០១៨ទើបឃើញគាត់ចងកសម្លាប់ខ្លួនស្លាប់តែម្តង។
តាមការបញ្ជាក់ពីសាច់ញាត្តិនិងតាមការពិនិត្យពីសមត្ថកិច្ចជំនាញយើងគឺជនរងគ្រោះជាមនុស្សញៀនស្រាជាប្រចាំ និងវង្វែងស្មារតីនិងពិតជាស្លាប់ដោយចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន ពុំពាក់ពន្ធ័រឿងឃាតកម្មឡើយ សាកសពកម្លាំងយើងបានប្រគល់ជូនគ្រួសារធ្វើបុណ្យទៅតាមប្រពៃណី ៕ ប៊ុន រិទ្ធី