ខេត្តកណ្ដាល៖ អនុវត្តតាមអនុសាន៍ដ៍ខ្ពងខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងមានការណែនាំបន្ថែមពីគណៈបញ្ជាការឯកភាព ពេញមួយថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងគណៈបញ្ជាការឯកភាពស្រុកកៀនស្វាយ ដឹកនាំដោយអភិបាលរងលោក ពៅ គីមលី បានចុះត្រួតពិនិត្យបច្ចេកទេសយានយន្ដ និងរឹត បន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ។
លោក ពៅ គីមលី អភិបាលរងស្រុកកៀនស្វាយ បានឲ្យដឹងថា កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដឹកជញ្ជូនអាចម៍ដី ក្រួស ថ្ម និងខ្សាច់ មិនគ្រប់ និងបានណែនាំ និងផាកពិន័យចំពោះម្ចាស់យានយន្តល្មើសច្បាប់ទៅតាមតម្លៃតារាងបានកំណត់។
លោក ពៅ គីមលី បានបន្ដថា ការដឹកជញ្ជូនខុសបច្ចេកទេស វាបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ហុយ ជ្រុះអាចម៍ដី ប្រឡាក់ផ្លូវថ្នល់ យានយន្ដកែច្នៃខុសបច្ចេកទេស កាត់តទ្រុងជាដើម។ ពិសេសអ្នកបើកបរ មិនបានពាក់ខ្សែក្រវ៉ាត់ គ្មានប័ណ្ណបើកបរ ឬ មានប័ណ្ណបើកបរអន្តរជាតិមិនត្រឹមត្រូវ និង រថយន្តគ្មានផ្លាកលេខ ។ ប្រតិបត្តិការនេះ ដើម្បីពង្រឹងការដឹកជញ្ជូនដី ថ្ម ខ្សាច់ ក្រួស និងទំនិញផ្សេងៗឲ្យមានសណ្ដាប់ធ្នាប់ និងរបៀបរៀបរយល្អស្របតាមបទដ្ឋានបច្ចេកទេសដែលបានកំណត់។
លោក បានបន្ដទៀតថា យើងបានណែនាំដល់ម្ចាស់យានយន្តទាំងអស់ តាមការបញ្ជារបស់ ឯកឧត្តម គណៈអភិបាលខេត្តកណ្ដាល ទៅលើម្ចាស់រថយន្ដ ដឹកជញ្ជូនដី ថ្ម ខ្សាច់ ក្រួស ជ្រុះធ្លាក់មកលើតាមផ្លូវ ដែលមិនមានគ្របត្រឹមត្រូវ និងត្រួតពិនិត្យទៅលើរថយន្ដមានស្លាកលេខ ឫអត់ អ្នកបើកបរមានប័ណ្ណបើកបរ ឈៀក ឯកគ្រប់គ្រាន់យើងរឹបបន្តឹង ផាកពិន័យទៅតាមការគោលការណ៍របស់រដ្ឋបានកំណត់។
លោក ពៅ គីមលី បានបន្ថែថា គោលបំណងសំខាន់បំផុត សម្រាប់កម្លាំងគណៈបញ្ជាការឯកភាពស្រុក ចុះធ្វើនូវ៣ចំណុច នៅស្រុកកៀនស្វាយ ទី១-នៅផ្លូវលេខ១១០ ,ទី២-នៅផ្លូវលេខ១១៦ A ហៅផ្លូវស្រែអំបិល. និងចំណុចទី៣ -នៅផ្លូវជាតិលេខ១ ។
បើតាមសម្ដីម្ចាស់រថយន្ដមួយរូប សុំមិនប្រាប់ឈ្មោះ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ច ចាប់ឃាត់រថយន្ដរបស់គាត់សួររកឯកសារ ប័ណ្ណបើកបរ តែបើយើងមានឯកសារគ្រប់គ្រាន់ សមត្ថកិច្ចអនុញ្ញាតឲ្យទៅ តែបើរថយន្ដ ដឹកជញ្ជូនល្មើសច្បាប់ចរាចរណ៍សមត្ថកិច្ចតម្រូវឲ្យនៅដោះស្រាយទៅតាមច្បាប់។ សូមបញ្ជាក់ថា ប្រតិបត្តិការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តនិងរឹតបន្តឹងច្បាប់ចរាចរនេះគណៈបញ្ជាការឯកភាពស្រុកនិងជាបន្តទៅទៀត៕ សណ្តោស