ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្ដីម្នាក់ស្លាប់ និងបុរសម្នាក់ទៀតរងរបួសធ្ងន់ក្នុងហេតុការណ៍ជិះម៉ូតូដួលខ្លួនឯង

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូដួលខ្លួនខ្លួនឯង ។ ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង១០ និង៤៥នាទីព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៦២ នៅចំណុចគីឡូម៉ែត្រលេខ២៦ ព្រំប្រទល់ ភូមិខ្វាន់ទៀង និងភូមិគគីរ ឃុំសាលាវិស័យ ស្រុកប្រសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយខ្លួនឯងបណ្តាលឲ្យស្រ្ដីម្នាក់ស្លាប់ និងបុរសម្នាក់របួសធ្ងន់ អ្នកបើកម៉ូតូឈ្មោះយ៉ុម ចាន់ ភេទប្រុស អាយុ៣៤ឆ្នាំ របួសធ្ងន់ មិនពាក់មួកសុវត្ថិភាព បានបើកបរម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1CK.5418 បើកបរទិសដៅពីជើងទៅត្បូង អ្នករួមដំណើរឈ្មោះ ឈ្មោះ ឡាក់ ផល្លី ភេទស្រី អាយុ៣៤ឆ្នាំ នៅភូមិម្រាក់ ខ ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ មិនពាក់មួកសុវត្ថិភាព ស្លាប់នៅកន្លែងកើតហេតុ ។

មូលហេតុ បង្កដោយអ្នកបើកបរម៉ូតូបើកបរមានល្បឿនលឿន និងមិនគោរពស្លាកសញ្ញា ផ្លូវកោង បានជ្រុលទៅបុករះបង្គោលសុវត្ថិភាពដាក់តាមជាយផ្លូវដួលស្លាប់តែម្ដង ។

ក្រោយកើតហេតុសមត្ថកិច្ចបានសពប្រគល់ជូនក្រុមគ្រួសារ ចំណែកអ្នករបួសបញ្ជូនទៅមន្ទីរពេទ្យ ៕ ប៊ុនរិទ្ធី


ចែករំលែក៖