ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថស្រុកស្នួល​បង្ក្រាបគ្រឿងញៀនឃាត់ខ្លួនបុរសម្នាក់ជាមួយវត្ថុតាង​ជាក់ស្តែង៨កញ្ចប់

ចែករំលែក៖

ខេត្តក្រចេះ៖ កាលពីវេលាម៉ោង ១២និង១០នាទី ថ្ងែទី១១ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងអាវុធហត្ថស្រុកស្នួល សរុបចំនួន ៧នាក់ មធ្យោបាយរថយន្ត២គ្រឿង ដឹកនាំដោយលោក អនុសេនីយ៍ឯក ម៉ៅ សុផុន មេបញ្ជាការរងអាវុធហត្ថស្រុក ឆ្លើយតប បទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ អាវុធហត្ថខេត្ត និងដោយមានការសម្របសម្រួលពីលោក ធុច បញ្ចសន្តិភាព ព្រះរាជអាជ្ជារង សាលាដំបូងខេត្តក្រចេះ កម្លាំងជំនាញចេញបង្ក្រាបបទល្មើសគ្រឿងញៀនមួយករណីស្ថិតនៅចំណុច ភូមិ ជីវ៉ាត់ ឃុំស្រែចា ស្រុកស្នួល ខេត្ត ក្រចេះ ។​

សកម្មភាពចុះបង្ក្រាបនេះ ជាលទ្ទផល កងកម្លាំងអាវុធហត្ថ​បានឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ ពុធ សុខណា ភេទប្រុស អាយុ៣០ឆ្មាំ ជនជាតិ ខ្មែរ មុខ របរ មិនពិតប្រាកដ រស់នៅ ភូមិ ជីវ៉ាត់ ឃុំ ស្រែចារ ស្រុក ស្នួល ខេត្តក្រចេះ ហើយជំនាញក៏បានចាប់យកវត្ថុតាងរួមមានម្សៅក្រាម ពណ៌ស សង្ស័យ ម៉ាទឺកកក ចំនួន ៨ កញ្ចប់ (ធំ ៦ តូច ២), ម៉ួតូ ១ គ្រឿង ម៉ាក់ C ១២៥ ពណ៌ ទឹកមាស លាយខ្មៅ ពាក់ស្លាកលេខ លេខ ១ D ៨០៥៦ ក្រចេះ, អាវុធខ្យល់ កែឆ្នែ១ដើម, ជញ្ជីងថ្លឹងសារធាតុញៀន១, ថង់ផ្លាស្ទិចសម្រាប់ច្រកគ្រឿងញៀន មួយចំនួន ។

បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាង ត្រូវឃាត់ខ្លួន និងរក្សាទុកបណ្តោះអាសន្ន នៅ អាវុធហត្ថ ស្រុក ដើម្បីកសាងសំណុំរឿង បញ្ជួន ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ ចាត់ការបន្តតាមនិតិវិធី ៕


ចែករំលែក៖