ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូតសម្ភារកាច់សោកម៉ូតូមួយឈុត

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍ទំនប់ទឹកគយល្បាត​ក្នុងមូលដ្ឋានប្រទះឃើញ​បុរស២​នាក់ជិះម៉ូតូមួយគ្រឿងដោយមានការសង្ស័យក៏ហៅសុំឆែកឆេរលើដងខ្លួនស្រាត់តែឃើញឧបករណ៍សម្រាប់កាច់សោកម៉ូតូមួយឈុតទើបឃាត់ខ្លួនតែម្តង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃ៤កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក​ ពស២៥៦២ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា​ ឆ្នាំ២០១៨​ នៅចំណុច​មុខ​លីហួរ​ សប​ និងថតចម្លង​ តាមបណ្តោយផ្លូវលេខ៤០២​ ស្ថិតក្នុងសង្កាត់​ទំនប់ទឹក​ ខណ្ឌ​ចំការ​មន ​រាជធានីភ្នំពេញ​។

ជនសង្ស័យទី១ឈ្មោះដាលីន​ ភេទប្រុស អាយុ៣៥ឆ្នាំ​ មុខរប​រត់ឌុប​ មានស្រុកកំណើតនៅភូ​មិវត្តឃ្លាំង​ ស្រុកព្រះស្តេច​ ខេត្តព្រៃវែង​ ទី២ឈ្មោះធីម៉ៅ​  ភេទប្រុស អាយុ១៤​ ឆ្នាំ​ស្នាក់នៅ​សង្កាត់ស្ទឹងមានជ័យ២​ ខណ្ឌមានជ័យ។

តាមសមត្ថកិច្ចបានឲ្យដឹងថា​មុនពេលកើតហេតុលោកបាន​ជិះម៉ូតូល្បាតក្នុងមូល​ដ្ឋានតាម​បណ្តោយផ្លូវលេខ២៧១​ ខណៈមកដល់មុខផ្សារសុវណ្ណា​ក៏ប្រទះឃើញបុរស២នាក់ជិះម៉ូតូ​ហុងដាឌ្រីមសង់​ ពណ៌ខ្មៅ​ គ្មានស្លាកលេខ​ ដោយមានការ​សង្ស័យក៏ជិះតាមពីក្រោយ​រហូត​ដល់​ផ្លូវលេខ៤០២​ទើបហៅឃាត់សុំ​ឆែកឆេរលើដងខ្លួន​ស្រាប់តែរកឃើញឧបករណ៍​សម្រាប់​កាច់សោក(ដែកអក្សរតេ)ម៉ូតូមួយឈុតក៏ឃាត់ខ្លួននិងនាំទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹកដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនចាត់ការបន្ត៕សុខាសែនជ័យ

 


ចែករំលែក៖