ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របើកកៀរម៉ូតូបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈកំពុងជិះម៉ូតូហើយត្រូវរថយន្តកុងតឺន័រមួយគ្រឿង បើកកៀរ បណ្តាលឲ្យដួលបោកនឹងថ្នល់ កាលពីវេលាម៉ោង១២និង១០នាទី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤ មុខផ្សារជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ភ្លាមនោះ រថយន្តបង្កបានបើកគេចខ្លួនបាត់។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូ ម៉ាកហុងដាសេ ១២៥ សេរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1N-1247 តាមបណ្តោយផ្លូវជាតិលេខ៤ពីកើតទៅលិច លុះដល់ចំណុចកើងហេតុ ស្រាប់តែរថយន្តបង្ក បើកល្បឿនលឿន ពីកើតទៅលិច ជ្រុលមកកៀរជនរងគ្រោះពីក្រោយ បណ្តាលឲ្យដួលបោកបែកក្បាល រងរបួសធ្ងន់ ហើយរថយន្តបង្កបើករត់គេចបាត់ ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យ រីឯម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកជូនជនរងគ្រោះ នៅប៉ុស្តិ៍ចោមចៅ៣ ៕ សុខាសែនជ័យ


ចែករំលែក៖