ភ្នំពេញ៖ ជនសង្ស័យជាមុខសញ្ញាឆក់យ៉ាងសកម្ម២នាក់ ត្រូវកម្លាំងការិយាល័យនគរបាលខណ្ឌសែនសុខឃា់ខ្លួន ក្រោយពីស្រាវជ្រាវ និងដេញតាមចាប់ប្រផាប់ប្រភើងទើបចាបខ្លួនបាន ។
ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចមុខវត្តឃ្មួញ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
សមត្ថកិច្ចប្រាប់ថា ជនសង្ស័យទាំងពីរនាក់ទីឈ្មោះ សុខ សី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះម្តុំផ្សារឈូកមាស ក្នុងសង្កាត់ក្រាំងធ្នង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ទី២ឈ្មោះ សុខ សម្បត្តិ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ ។
សមត្ថកិច្ចបានឲ្យដឹងថា មុន និងមានការបង្ក្រាបនេះសមត្ថកិច្ចបានស្រាវជ្រាវ និងបានដាក់កម្លាំងឃ្លាំមើលនៅចំណុចផ្ទះរបស់ជនសង្ស័យឈ្មោះ សុខ សី នៅម្តុំភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ពេលនោះជនសង្ស័យ ក៏ដឹងខ្លួននាំគ្នាឡើងជិះរថយន្ត១គ្រឿង ម៉ាកកាម៉ារីបាឡែន ពណ៌ទឹកមាសពាក់ស្លាកលេខ ភ្នំពេញ 2S.1476 ជិះរត់គេចខ្លួនថែមទាំងបង្ករគ្រោះថ្នាក់ចរាចរបុករថយន្ត និងម៉ូតូអ្នកដំណើរ៣ករណីទៀត បណ្តាលឲ្យជនរងគ្រោះរបួសស្រាលទៀតផង ហើយក្រុមជនសង្ស័យបានព្យាយាមបើករថយន្តរត់រហូតមកដល់ចំណុចផ្លូវភ្នំពេញ ហាណូយ មុខវត្តឃ្មួញ ទើបសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃ្មួញ និងនគរបាលការិយាល័យកម្រិតស្រាលរាជធានីភ្នំពេញឃាត់ខ្លួនបាន២នាក់តែម្តង ។
ក្រោយកើតហេតុ ជនរងគ្រោះដោយសារតែជនសង្ស័យបើកបុកនោះ បាននាំគ្នាមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។ ចំណែកជនសង្ស័យទាំង២នាក់រួម និងវត្ថុតាងត្រូវបញ្ជួនទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលដើម្បីចាត់ការបន្តតាមនីតិវិធី ៕ តុង សីហា