ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច​ថៃ​ច្រក​អូរ​ស្មាច​ ចាប់​រថយន្ត​និង​តៃកុង​ឡាន​ខ្មែរ​ចូល​ដឹកឈើ​គ្រូ​ញូ​ង​

ចែករំលែក៖

ខេត្ត​ឧត្តរមានជ័យ​៖​ ពលរដ្ឋ​ខ្មែ​ម្នាក់​ បើករថយន្ត​ចូល​ដី​ថៃ​ លួច​បង្កប់​ឈើ​គ្រូ​ញូ​ង​ចេញ​មក​វិញ ​តាម​ច្រក​អន្តរជាតិ​ឆ​ង​ចម​ ខេត្ត​សុ​រិ​ន ​ប្រទេស​ថៃ ​ឈម​នឹង​ច្រក​អន្តរជាតិ​អូរ​ស្មាច​ ខេត្តឧត្តរមានជ័យ ​ត្រូវ​សមត្ថកិច្ច​ចម្រុះ​ថៃ​ចាប់​ជាប់​នៅ​ត្រង់​ចំណុច​ប៉ុស្តិ៍​ត្រួតពិនិត្យ​អន្តោប្រវេសន៍​ កាល់ពី​ថ្ងៃអាទិត្យ​ ៧​កើត​ ខែភទ្របទ​ ឆ្នាំច សំរឹទ្ធិស័ក​ ព​.​ស​ ២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៦​និង​២០​នាទី​។​

​សមត្ថកិច្ច​ថៃ​បាន​ប្រាប់​ដល់​សមត្ថកិច្ច​កម្ពុជា​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​សមត្ថកិច្ច​ថៃ​ឃាត់​មាន​ ឈ្មោះ​ ហួត​ លី​ហុ​ក​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ផ្អុង​ សង្កាត់​ កូន​ក្រៀល​ ក្រុង​សំរោង​ ខេត្តឧត្តរមានជ័យ​ ពី​ករណី​លួច​ដឹកឈើ​គ្រ​ញូ​ង​បង្កប់​ក្នុង​បាត​ក្រោម​រថយន្ត​ម៉ាក​LEXUS​ ពណ៌​ទឹកមាស​ ស្លាក​លេខ ​ភ្នុំពេញ ​2AE-2608​។​

​ជុំវិញ​ហេតុការណ៍​ខាងលើ​នេះ ​មាន​មតិ​មួយ​ចំនួន​និយាយ​ថា​ ពលរដ្ឋ​ខ្មែរ​ ខាងលើ​មិន​គួ​រហ៊ាន​យក​ខ្លួន​ និង​រថយន្ត​ដែល​មាន​តម្លៃ​ថ្លៃ​ចូល​ក្នុង​ទឹកដី​ថៃ​ប្រថុយ​ដឹកឈើ​គ្រញូង​តិចតួច​ដូច​ក្នុង​រូប​ឡើយ​។​

​មតិ​ខ្លះ​ទៀត​និយាយ​ថា​ ទាំងនេះ​ដោយសារ​តែ​សមត្ថកិច្ច​ខ្មែរ​ ថៃ​តាម​ព្រំដែន​ត្រូវ​គ្នា​ បណ្តោយឲ្យ​មេខ្យល់​ដែល​មានការ​ឧ​ប​ត្ថ​ម​ពី​ឈ្មួញ​ជួញដូរ​ឈើ​គ្រញូង​នាំ​ពលរដ្ឋ​ខ្មែរ​ដែល​មាន​ជីវភាព​ខ្សត់ខ្សោយ​ឆ្លង​ដែន​ចូល​កាប់​ឈើ​ ឬ​លី​សែង​ពី​ទឹកដី​ថៃ​មក​កម្ពុជា​ទើប​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ជា​បន្តបន្ទាប់ ​ដល់​ពលរដ្ឋ​ខ្មែរ​ខ្លះ​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​ និង​បាញ់ប្រហារ​ឲ្យ​ស្លាប់​ និង​របួស​ ៕


ចែករំលែក៖