ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍រដ្ឋបាល​ភ្នំពេញថ្មី ឃាត់​ខ្លួន​ជន​សង្ស័យ២នាក់ ពាក់ព័ន្ធ​កាន់​កាប់​អាវុធ​ខុស​ច្បាប់​

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល​ភ្នំពេញថ្មី ខណ្ឌសែនសុខឃាត់ខ្លួន បន្ទាប់ពីសមត្ថកិច្ចជិះល្បាតក្នុងមូលដ្ឋាន ប្រទះឃើញនិងមានការសង្ស័យក៏ឆែកឆេររកឃើញមានដាវសាមូ​រ៉ៃកែច្នៃ១ដើម ។

ករណីឃាត់ខ្លួនយុវជនទាំង២នាក់នេះ បានធ្វើឡើងកាលពីវេលាម៉ោង១២រំលងអាធ្រាត្រឈានចូលថ្ងៃចន្ទ ៨កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុច​តាមផ្លូវ១៩៨៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល​ភ្នំពេញថ្មី បានឲ្យដឹងថា យុវជន២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួននោះ ជាប់ពាក់ព័ន្ធករណី​កាន់កាប់​អាវុធគ្មាន​ច្បាប់អនុញាត្តិ (ដាវកែច្នៃ) ដោយទី១-ឈ្មោះ លី សីហា ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរមិន​ពិតប្រាកដ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិត្រពាំងពលា សង្កាត់​គោករកា ខណ្ឌព្រែកព្នៅ (មានសារធាតុញៀន ) ,និងទី២-ឈ្មោះ ពុំ វ៉ាន់ដា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិន​ពិតប្រាកដ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិទំនប់ សង្កាត់ភ្នំពញថ្មី ខណ្ឌសែនសុខ (មានសារធាតុញៀន ) ។ សម្ភារះដកហូត ៖ ដាវសាមូ​រ៉ៃកែច្នៃ០១ដើម , ក្រាមពណ៍ស​ថ្លាចំនួន ០១កូនថង់តូច , និង​ម៉ូតូចំនួន​០១គ្រឿង ម៉ាកសេ១១០ ពណ៌ខ្មៅ ផលិតឆ្នាំ២០១២ ពាក់ស្លាកលេខ ពោធិសាត់ 1E-3088 ។

មន្រ្តីដដែលបន្តទៀតថា មុនពេលកើតហេតុ កម្លាំងល្បាត​ប៉ុស្តិ៍ភ្នំពេញថ្មី បានធ្វើការ​ល្បាតក្នុង​ភូមិសាស្ត្រ ដល់​ចំណុច​ខាងលើ ឃើញជន​សង្ស័យ២នាក់ កំពុងជិះម៉ូតូ​ឌុបគ្នាតាមផ្លូវ ដោយមាន​ការសង្ស័យ​កម្លាំង​ក៏ហៅឲ្យ​ឈប់រួច​ធ្វើការត្រួត​ពិនិត្យ​លើដងខ្លួន រកឃើញវត្ថុ​តាងខាងលើ នៅជាជាប់​ខ្លួនជនសង្ស័យ រួចកម្លាំង​សមត្ថកិច្ចបាន​នាំខ្លួន​ជនសង្ស័យរួមវត្ថុតាង យកមក​ធ្វើការ​សាកសួរ នៅអធិការដ្ឋាន​នគរបាលខណ្ឌសែនសុខ ។

បច្ចុប្បន្ន ជន​សង្ស័យទាំង២នាក់ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ន​នៅអធិការដ្ឋាន​នគរបាល​ខណ្ឌសែនសុខ ដើម្បី​ចាត់វិធាន​ការតាម​ច្បាប់ ៕ស តារា

 


ចែករំលែក៖