ខេត្តព្រៃវែង៖ លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន នៅព្រឹកថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១៨ បាននិងកំពុងដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ៩ខែកន្លងមកនេះ និងដាក់ចេញនូវទិសដៅការងារបន្តទៀត សម្រាប់ខែតុលា ឆ្នាំ២០១៨ ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង ក្រោម លោកឧត្តមសេនីយ៍ ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី នាយទាហាន នៃកងរាជអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង ចំនួន ៥៧ នាក់ផងដែរ៕