ភ្នំពេញ៖ នៅថ្ងៃអង្គារ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោកឌួង អេលីត នាយកពិធីការ និង សហការី អញ្ជើញចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងនាំគ្រឿងឧបភោគ បរិភោគ បច្ច័យមួយចំនួនទៅចូលរួមបុណ្យសពលោក វរសេនីយ៍ទោ ពេជ្រ សុខ ជានាយទាហាន នៃបញ្ជាការដ្ឋានអង្គរក្ស ដែលបានទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ បន្សល់ទុកភរិយាកូនតូច និងកូនក្នុងផ្ទៃឱ្យកំព្រាទាំងក្មេងខ្ចី។
ស្ថិតក្នុងសមានទុក្ខដ៏សែនក្រៀមក្រំនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីនៃកាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ទោ ពេជ្រ សុខ បានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕ ចេស្តា