ខេត្តស្វាយរៀង៖ ការខកខានមិនបានទទួលរបាយទឹកភ្លៀងជាច្រើនថ្ងៃ បានធ្វើឱ្យដំណាំស្រូវវស្សារបស់កសិករសរុបប្រមាណ១,៥០០ហិកតា នៅក្នុងឃុំកំពង់ចក ឃុំសង្កែ ស្រុករំដួល និង ឃុំស្វាយរំពារ ស្រុកស្វាយទាប ជួបបញ្ហាខ្វះខាតទឹក ។
ដោយពិនិត្យឃើញថា តំបន់នោះ ពុំមានប្រភពទឹកសម្រាប់អន្តរាគមន៍ និងជៀសវាងការខូចខាតដំណាំស្រូវរបស់កសិករ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយម បានបញ្ជាឱ្យមន្ត្រីមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង ធ្វើការជួសជុលទំនប់កំពង់ថ្នាឡើងវិញជាបណ្តោះអាសន្ន ប្រវែង៣៥០ម៉ែត្រ សម្រាប់ស្តុកទឹកទុក និងស្តារប្រឡាយមួយខ្សែទៀត ប្រវែង២,៨០០ម៉ែត្រ ដើម្បីទាញទឹកដែលស្តុកទុកនោះ ទៅស្រោចស្រពដំណាំស្រូវកំពុងមានតម្រូវការទឹកនៅតំបន់ខាងលើ៕ចេស្តា