វាពិតជារឿងគួរឲ្យហួសចិត្តណាស់ដែលទណ្ឌិត សម រង្ស៊ី នៅតែបន្តនិយាយ ដោយឥតអៀន ខ្មាសក្នុងបំណងបោកប្រាស់អ្នកគាំទ្ររបស់ខ្លួនអំពីភាពស្របច្បាប់របស់រាជរដ្ឋាភិបាលអាណត្តិទី៦។ លោក សម រង្ស៊ី ដែលពេលនេះមិនដឹងខ្លួនថា ជិតអស់មានអ្នកគាំទ្រទៅហើយនោះ បានបន្តនិយាយ ថា រាជរដ្ឋាបាលដែលកើតចេញពីការបោះឆ្នោតថ្ងៃទី ២៩ កក្កដា ជារដ្ឋាភិបាលខុសច្បាប់ ហើយបក្ស ពួករបស់ខ្លួនមួយដំបរស្វាដែលមានមុខដដែលៗ មានគំរោងធ្វើបាតុកម្មមួយនៅមុខទីស្នាក់ការ អង្គការសហប្រជាជាតិ ខណៈដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញទៅថ្លែងការណ៍នៅ ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅឯបូរីញូយ៉ក។
អ្វីដែលពលរដ្ឋខ្មែរអស់សំណើច និងហួសចិត្តរកពាក្យនិយាយមិនបាននោះគឺ លោក សម រង្ស៊ី ចេះតែហារមាត់និយាយទៅរួចថារដ្ឋាភិបាលបច្ចុប្បន្នខុសច្បាប់ ហើយសហគមន៍អន្តរជាតិមិន ទទួលស្គាល់។ ប៉ុន្តែសំណួរវាសាមញ្ញណាស់ សូម្បីពលរដ្ឋខ្មែរធម្មតាម្នាក់ ឬកូនក្មេងបៀមដៃក៏អាច យល់បានដែរថា វត្តមានរបស់លោក ហ៊ុន សែន នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ គឺក្នុង នាមជាប្រមុខដឹកនាំប្រទេសអធិបតេយ្យមួយដែលមានការទទួលស្គាល់យ៉ាងពេញលេញពីអង្គការ សហប្រជាជាតិ។ បើសិនជារាជរដ្ឋាភិបាលនេះមិនស្របច្បាប់ និងគ្មានការទទួលស្គាល់ហេតុអ្វីក៏ លោកនាយករដ្ធមន្ត្រី ហ៊ុន សែន អាចទៅឈរថ្លែងការណ៍ នៅចំពោះមុខមហាសន្និបាតអង្គការ សហប្រជាជាតិបានទៅ? តើរវាងអ្នកឈរអានសុន្ទរថា ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ និងអ្នកឈរស្រែកតាមចិញ្ចើមផ្លូវ អ្នកណាស្របច្បាប់? ចម្លើយ គឺក្រុមបាតុករដឹកនាំដោយទណ្ឌិត សម រង្ស៊ី នេះហើយដែលមិនស្របច្បាប់ ជាក្រុមឧទ្ទាមក្រៅច្បាប់ ដែលមានសិទ្ធិស្រែកតែនៅក្រៅ របងប៉ុណ្ណោះ។ លោក សម រង្ស៊ី គ្មានសិទ្ធិចូលទៅអង្គុយកៅអីនៃមហាសន្និបាតអង្គការសហប្រជា ជាតិទេ ដូច្នេះហើយបានជាគាត់គ្មានជម្រើសអ្វីក្រៅពីឈរស្រែកពីក្រៅរបងនោះឡើយ។
ការស្រែកពីក្រៅរបងនេះ ទៀតសោតក៏គេមិនអនុញ្ញាតឲ្យទៅក្បែរកន្លែងប្រជុំដែរ។ នេះ ហើយជាទីកន្លែង ដ៏សមរម្យសម្រាប់លោក សម រង្ស៊ី ដែលជាប់ងារជាឈ្នួញបាតុកម្ម និងជាអ្នក នយោបាយដែលចេះតែដើរ សំអុយប្រទេសជាតិខ្លួនឯង នៅចំពោះមុខបរទេស។ ដូច្នេះ លោក សម រង្ស៊ី គួរតែមានសមត្ថភាពអាចយល់បានហើយថា រាជរដ្ឋាភិបាលសព្វថ្ងៃនេះជារាជរដ្ឋាភិបាល ស្របច្បាប់រាជរដ្ឋាភិបាលដែលកើតចេញពីឆន្ទៈពលរដ្ឋខ្មែរជាង ៨៣% និងជារាជរដ្ឋាភិបាលដែល មានការទទួលស្គាល់ពីអង្គការសហប្រជាជាតិ និងបណ្តាប្រទេសជាមិត្តពីគ្រប់ជ្រុងជ្រោយនៃ ពិភពលោក។
លោក សម រង្ស៊ី ក៏គួរតែ បើកភ្នែកមើល និងបើកត្រចៀកស្តាប់ និងរៀនយល់ពីសហគមន៍ អន្តរជាតិផងដែរ។ ក្រោយការបោះឆ្នោតភ្លាម មានប្រទេសជាច្រើនបានបន្តកន្ទុយគ្នាសរសេរលិខិត មកអបអរសាទរលោក ហ៊ុន សែន ដែលបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីជាថ្មី។ ប្រទេសទាំងនោះ មានទាំងអាល្លឺម៉ង់ និងបារាំងដែលជាប្រទេសប្រជាធិបតេយ្យ និងជាប្រទេសនាំមុខគេទាំងពីរនៅ សហភាពអឺរ៉ុប។ ចំណែកឯសហរដ្ឋអាមេរិក តាមរយៈជំនួបរវាងឯកអគ្គរាជទូតខ្មែរលោក ជុំ សុន្ទររី ជាមួយប្រធានាធិបតី ដូណាល់ ត្រាំ កាលពីសប្តាហ៍កន្លងទៅប្រមុខដឹកនាំអាមេរិកក៍បានស្វាគមន៍ យ៉ាងកក់ក្តៅបំផុតចំពោះកម្ពុជា និងបានកោតសរសើរយ៉ាងខ្លាំងចំពោះប្រទេសកម្ពុជា។ លោក ប្រធានាធិបតីអាមេរិកក៏បានសន្យាថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឲ្យកាន់តែស៊ី ជម្រៅថែមទៀត។
នៅអាស៊ីវិញ ក្រៅពីមហាយក្សចិន និងមហាអំណាចរុស្ស៊ី និងឥណ្ឌា ក៏នៅមានប្រទេស ជប៉ុន និងកូរ៉េខាងត្បូង ដែលជាប្រទេសប្រជាធិបតេយ្យធំនិងជាសម្ព័ន្ធមិត្តរបស់អាមេរិកផងដែរ។ នេះនៅមិនទាន់រាប់បណ្តាប្រទេសអាស៊ាន និងប្រទេសជាច្រើនផ្សេងទៀតទេ។ ប៉ុណ្ណឹងល្មមធ្វើឲ្យ លោក សម រង្ស៊ី ភ្លឺភ្នែកហើយ ។ ភាពឯកោរបស់លោក សម រង្ស៊ី បានបង្ហាញច្បាស់ហើយតាម រយៈការបោះឆ្នោតកាលពីថ្ងៃទី ២៩ កក្កដា ដែលមាន ពលរដ្ឋខ្មែរដល់ទៅជាង ៨៣% ក្នុងនោះមាន ទាំងអ្នកធ្លាប់គាំទ្រលោក សម រង្ស៊ី យ៉ាងច្រើនផងដែរបានចេញទៅបោះឆ្នោត។ កាលពីពេលថ្មីៗ នេះ វិទ្យុអាស៊ីសេរីក៏បានធ្វើការស្ទង់មតិតាមហ្វេសប៊ុករបស់ខ្លួន ដើម្បីចង់ដឹងថា តើមានពលរដ្ឋ ប៉ុន្មានភាគរយទទួលស្គាល់រាជរដ្ឋាភិបាលថ្មី និងប៉ុន្មានភាគរយមិនទទួលស្គល់។ លទ្ធផលបង្ហាញ ច្បាស់ថា មានអ្នកលេងហ្វេសប៊ុកដល់ទៅ ៩១% ទទួលស្គាល់រាជរដ្ឋាភិបាលទល់នឹង ៩% ប៉ុណ្ណោះ ដែលមិនទទួលស្គាល់។ មានន័យថាអ្នកគាំទ្រ សម រង្ស៊ី ស្ទើរតែគ្មានទៀតឡើយ។
នៅលើឆាកអន្តរជាតិវិញ លោក សម រង្ស៊ី និងបក្សពួកមួយក្តាប់តូច បានធ្វើសកម្មភាពច្រើន ណាស់កាលពីមុនបោះឆ្នោត នៅថ្ងៃបោះឆ្នោត និងក្រោយការបោះឆ្នោត ដើម្បីកុំឲ្យសហគមន៍ អន្តរជាតិទទួលស្គាល់រាជរដ្ឋាភិបាលអាណត្តិទី៦ ប៉ុន្តែអ្វីដែល សម រង្ស៊ី បានធ្វើ គឺបរាជ័យទាំង ស្រុង។ ឥឡូវនេះ លោក ហ៊ុន សែន កំពុងតែធ្វើដំណើរទៅកាន់អង្គការស៤ហប្រជាជាតិ ដើម្បីឈរ ជាតំណាងស្របច្បាប់របស់កម្ពុជាយ៉ាងគ្រហើរៗ ខណៈដែល សម រង្ស៊ី ខ្លួនឯងនៅតែឈរស្រែកតាម ចិញ្ចឹមផ្លូវដដែលមិនថានៅក្នុងប្រទេសឬនៅក្រៅប្រទេសឡើយ។ កាលពីថ្មីៗនេះ លោក សម រង្ស៊ី ហ៊ានហារមាត់បោកប្រាស់គេឯងថា អង្គការសហប្រជាជាតិដកហូតកៅអីរបស់កម្ពុជា។ ប៉ុន្តែ ឥឡូវ នេះ សម រង្ស៊ី ក៏បានភ្លឺភ្នែកម្តងទៀតហើយថា កៅអីរបស់កម្ពុជាជាកម្មសិទ្ធិរបស់រាជរដ្ឋាភិបាល កម្ពុជាដែលមានលោក ហ៊ុន សែន ជាប្រមុខកំពុងកាន់កាប់។ សម រង្ស៊ី ក៏ល្មមយល់ដឹងដែរថាក្នុង ចំណោមប្រទេសដែលមានទំនាក់ទំនងការទូតជាមួយកម្ពុជា គឺនៅតែបន្តកិច្ចសហការជាមួយ កម្ពុជាដដែលដោយគ្មានប្រទេសណាមួយផ្តាច់ការទូតជាមួយកម្ពុជាឡើយ។
ប្រជាពលរដ្ឋខ្មែរយល់ច្បាស់ សហគមន៍អន្តរជាតិក៏យល់ច្បាស់អំពីឆន្ទៈរបស់ពលរដ្ឋខ្មែរ។ នៅឡើយតែសម រង្ស៊ី ទេដែលយល់ច្រឡំរហូត គឺច្រឡំថាទីតាំងតាមចិញ្ចឹមផ្លូវ គឺជាកន្លែងស្រប ច្បាប់ ខណៈអ្នកដែលកំពុងឈរថ្លែងសុន្ទរកថា នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ទៅ ជាខុសច្បាប់? ភាពច្រឡំបល់វង្វេងវង្វាន់លែងដឹងខុសត្រូវរបស់លោក សម រង្ស៊ី កំពុងបំផ្លាញ ទំនុកចិត្តរបស់មហាជន និងសហគមន៍អន្តរជាតិទៅលើរូបគាត់ និងក្រុមរបស់គាត់ យ៉ាងធ្ងន់ធ្ងរ។
នេះហើយគេហៅថា អ្នកនយោបាយវង្វេងជាតិ គឺវង្វេងរហូតមិនដឹងថាខ្លួនឯងជាអ្នកណា ហើយ កំពុងនិយាយអ្វី និងកំពុងធ្វើអ្វី? មនុស្សប្រភេទនេះ នៅទីបំផុតក៍អាចនឹងគេចមិនផុតពីកើតជំងឺវង្វេង វង្វាន់នោះដែរ។ សូមលោក សម រង្ស៊ី យល់ថា ពលរដ្ឋខ្មែរបច្ចុប្បន្នមិនអាចភូតបានតាមចិត្តទៀត នោះទេ។ រដូវបិណ្ឌភ្ជុំបានចូលមកដល់ហើយ សូមលោក សម រង្ស៊ី និងបក្សពួកគិតគូរពីធ្វើបុណ្យ ទានខ្លះទៅកុំគិតតែដើរភូតភរគេ ដើរញុះញង់ និយាយគ្មានការពិតបែបនេះតទៅទៀតប្រយ័ត្នមានកម្ម កើតជាប្រែតដូចពាក្យចាស់បូរាណពោលថា «ភូតច្រើនចាញ់អាត្មា» ហើយធ្វើជាមនុស្សជាពិសេស ជាអ្នកនយោបាយត្រូវហ៊ានទទួលស្គាល់ការពិតថាអ្នកឈរអានសុន្ទរកថាក្នុងមហាសន្និបាត អ.ស.ប គឺជាអ្នកស្របច្បាប់ និងជាអ្នកដឹកនាំនៃរដ្ធអធិប្បតេយ្យមួយដែលចេញពីឆន្ទះប្រជាពលរដ្ធជាង 83% ហើយអ្នកឈរស្រែកតាមចិញ្ចឹមផ្លូវ គឺជាអ្នកបំផ្លាញកិត្យានុភាព និងកិត្តិយសរបស់ជាតិ និងប្រជាជន កម្ពុជានៅលើឆាកអន្តរជាតិ ៕ សាស្ត្រាចារ្យវិទ្យាសាស្ត្រសង្គមវិជ្ជាខេត្តកំពង់ចាម