ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​ជំនាញ​ព្រហ្ម​ទណ្ឌ​នគរបាល​ក្រុងពោធិ៍សាត់ឃាត់ខ្លួនសញ្ញាលួចយ៉ាងសកម្មម្នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់​៖ កម្លាំង​នគរបាល​ជំនាញ​ព្រហ្ម​ទណ្ឌ​នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ប៉ុស្តិ៍​រដ្ឋ​បាលផ្ទះព្រៃ សហការ​គ្នា​ចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចោរលួចយ៉ាងសកម្មម្នាក់ ដើម្បី​បំពេញ​សំណុំបែបបទបញ្ជូនទៅការិយាល័យជំនាញបន្តនីតិវិធី។​

ប្រតិបត្តិការ​ខាងលើធ្វើឡើងនៅវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិតក្នុងភូមិចំការចេកខាងជើង សង្កាត់​ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់​។​

នគរបាល​ក្រុងពោធិ៍សាត់ប្រាប់ថា ជនសង្ស័យ​ជាមុខសញ្ញាត្រូវបានបង្រ្កាបឈ្មោះ រ៉េត ប៊ុន​រឿន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅ​ភូមិ.សង្កាត់​កើតហេតុ​ខាងលើ​។​

នគរបាល​ខាងលើ​បន្ត​ថា ការ​ដែល​កម្លាំង​នគរបាល​ជំនាញ​យើងសហការឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញា ជននេះជាមុខសញ្ញាលួចយ៉ាងសកម្មម្នាក់នៅក្រុងពោធិ៍សាត់ ជាក់ស្ដែង​ជនសង្ស័យ​បានធ្វើសកម្មភាពលួចកង់ និងម៉ូតូ កាល​ពីថ្ងៃទី២៤.២៥ ខែកញ្ញា ឆ្នាំ​២០១៨ កន្លងមក​ថ្មីៗ​នេះ ជនសង្ស័យ​នាំយកទៅបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បី​បំពេញ​សំណុំឯកសារពាក់ព័ន្ធបញ្ជូនបន្ត ទៅការិយាល័យជំនាញព្រហ្មទណ្ឌនៃស្នងការនគរបាលចាត់ការបន្ត។​

បើទោសជានគរបាលក្រុងពោធិ៍សាត់លើកឡើងបែបនេះក្ដី ពាក់​ព័ន្ធ​ទៅនឹង​ករណី​ជនសង្ស័យ​ជាមុខសញ្ញាលួចយ៉ាងសកម្ម ប៉ុន្តែ​អ្នកសារព័ត៌មាន​មជ្ឈមណ្ឌល​ព័ត៌មាន នគរវត្ត ពុំអាចស្វែងរកប្រភពណាមួយពីជនសង្ស័យខាងលើបាននោះឡើង៕ ប៉ឹម ពិន


ចែករំលែក៖