ព័ត៌មានទាន់ហេតុការណ៍៖

ទំាងគ្រូពេទ្យនិងអ្នកជំងឺ ត្រូថែទាំសុខភាព ដោយកីឡា ឲ្យបានជាប់ជាប្រចាំ ទើបមានរាងកាយមាំមួន អាយុយឺនយូរ

ចែករំលែក៖

ភ្នំពេញៈ លោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួង ការពារជាតិថ្លែងថា: មន្ទីរពេទ្យព្រះកេតុមាលា បាននិងកំពុងអភិវឌ្ឍន៍ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា មានដូច ជាបំពាក់ គ្រឿងបរិក្ខារពេទ្យ ឲ្យមានលក្ខណះទំនើប សាងសង់ អគារថ្មីៗបន្ថែមទៀត​ បម្រើសេចក្តីត្រូវការ ថែទាំ ពិនិត្យ-ព្យាបាល ជំងឺជូនកងទ័ព និងប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាដោយយក ចិត្តទុកដាក់ ដូចបងប្អូន កូន ក្មួយរបស់ខ្លួន។

នេះជាការលើកឡើងរបស់ លោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន ក្នុងឱកាសសំណេះសំណាល សាកសួរសុខទុក្ខយោធរបួសជំងឺ និងបុគ្គលិក មន្ទីរពេទ្យនាថ្ងៃ សុក្រ ៤រោច ខែ ភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព-ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ២០១៨ នៅមន្ទីរពេទ្យ ព្រះកេតុមាលា ។

លោករដ្ឋលេខាធិការ ក្រសួងការពារជាតិ បន្តទៀតថា: ក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី ក្រសួងការពារជាតិ សូមថ្លែងការកោតសរសើរដោយស្មោះ ចំពោះបុគ្គលិក មន្ទីរពេទ្យទាំងអស់ ដែលខិតខំបំពេញភារកិច្ចតា មតួនាទី រៀងៗខ្លួនសម្រេចបានលទ្ធផលគួរជាទីមោទនៈក្នងរយះពេលកន្លង និងពាំនាំការសាកសួរសុខទុក្ខដល់បងប្អូនយោ ធរបួសជំងឺ ដែលកំពុងសម្រាកព្យាបាលជំងឺឆាប់ជាសះស្បើយ វិលត្រឡប់ទៅកាន់កងឯកភាពជួបជុំមិត្តភ័ក្រ្កញាតិសន្តានវិញ។

លោក ម៉ឹង សំផន បានក្រើនរំលឹកដល់ក្រុមគ្រូពេទ្យ ក៏ដូច ជាអ្នកជំងឺ ត្រូវថែទាំសុខភាព ឲ្យបានល្អគ្រប់ៗគ្នា ពេលព្រ លឹម និង ល្ងាចឆ្លៀតពេលហាត់បា្រណឲ្យបានទៀងទាត់ ព្រោះមានតែកីឡាទេ ដែលនាំឲ្យរាងកាយយើងមាំមួន អាយុយឺន យូរ។ ឯការទទួលទានគ្រឿងស្រវឹងច្រើន ធ្វើអោយបាត់ បង់ការចងចាំ និងឈានទៅរកក្តីវិនាស ដោយប្រកាផ្សេងៗ។

លោកឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ អគ្គនាយករង អគ្គនាយកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិបានលើកឡើងពីការខិតខំ ប្រឹងប្រែង យកចិត្តទុក្ខដាក់ ពីសំណាក់ក្រុមគ្រូពេទ្យទាំងអស់ មិនត្រឹមតែពិនិត្យ-ព្យាបាលជំងឺនៅក្នុងមន្ទីរ ពេទ្យ ប៉ុណ្ណោះទេ បុគ្គលិក យើងខ្ញុំបានចុះដល់មូលដ្ឋាន ពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ សង់បង្គន់អនាម័យ និងកសាងហេដ្ឋារចនាសម្ព័ន្ធដទៃ ទៀតបានជាច្រីននៅជនបទដែលជាតំបន់ ក្រុមការងារមន្ទីរ ពេទ្យចុះជួយពង្រឹងឯមូលដ្ឋាន និងចុះជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៅតាមតំបន់នានាជាច្រើនទៀតផងដែរ។

ក្នុងឱកាសនោះគណៈអធិបតី ចែកជូន ឃីតមួយកព្ចាប់និងថវិកាបីមុឺនរៀលដល់អ្នកជំងឺ ៣៥០ផងដែរ ៕ សុខដុម


ចែករំលែក៖