ព័ត៌មានទាន់ហេតុការណ៍៖

ចាប់បានហើយ ប្តីប្រចណ្ឌវាយសម្លាប់ប្រពន្ធហើយរត់គេចខ្លួននៅប៉ោយប៉ែត

ចែករំលែក៖

បន្ទាយមានជ័យ៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល០៤ទៀបភ្លឺ មានករណីឃាតកម្មមួយកើតឡើងនៅចំណុចភូមិត្រសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បង្កឡើងដោយជនសង្ស័យជាប្ដីឈ្មោះ ទុង ថា ភេទប្រុស អាយុប្រហែល៤៨ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ និងមានស្រុកកំណើតនៅខេត្តព្រៃវែង បានប្រើអំពើហិង្សាទៅលើជនរងគ្រោះជាប្រពន្ធ ឈ្មោះ ធ្លោក ថាញ់ ភេទស្រី អាយុប្រហែល៤៣ឆ្នាំ រស់នៅភូមិកើតហេតុ និងមានស្រុកកំណើតភូមិល្វា ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មានឪពុកឈ្មោះ ធ្លោក និងម្តាយឈ្មោះ បឿន រស់នៅភូមិល្វា ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានប្រើអពើហិង្សាទៅលើប្រពន្ធរហូតបណ្តាលឲ្យមរណភាព បន្ទាប់មក ជនសង្ស័យបានរត់គេចខ្លួនបាត់។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ករណីហិង្សាបណ្តាលឲ្យស្លាប់ជនរងគ្រោះ ផ្តើមមកពីជនសង្ស័យប្រចណ្ឌប្រពន្ធ ។

ក្រោយពីធ្វើសកម្មភាព ជនសង្ស័យបានទៅជិះម៉ូតូឌុបរបស់ឈ្មោះ ព្រឿង ថន ភេទប្រុស អាយុប្រហែល៥៧ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ឲ្យឌុបចេញទៅបាត់ ។ ឈ្មោះ ថន ដែលឌុបទៅមិនទាន់អ្នកណាឃើញមកទេ ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ក្រោយពីស្រាវជ្រាវ កម្លាំងសមត្ថកិច្ច​បានតាមប្រមាញ់ និងចាប់ខ្លួនជនសង្ស័យជាឃាតកបង្កហិង្សា​ខាងលើនេះ នៅចំណុចផ្ទះអ៊ុំធម៌របស់គេ ស្ថិតនៅក្នុងភូមិអូរឫស្សី ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ់ ខេត្តពោធិ៍សាត់ នៅវាលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងចាត់ការតាមនីតិវិធី ៕

 


ចែករំលែក៖