ខេត្តកំពង់ធំ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពយកកាំបិតកាប់ ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសត្រង់ក្បាល ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២៣ និង១៥នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅភូមិ ជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ជនសង្ស័យឈ្មោះ ង៉ុន ធារី ហៅ ធី ភេទប្រុស អាយុ១៩ ឆ្នាំ នៅភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បានធ្វើសកម្មភាព យកកាំបិតកាប់ទៅលើជនរងគ្រោះ ឈ្មោះ វ៉ន ភានភេទប្រុស អាយុ ១៨ ឆ្នាំ នៅភូមិ ជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បណ្តាលឲ្យរបួស លើចិញ្ចើមខាងឆ្វេង មានប្រវែងទទឹង០,៥សង្ទីម៉ែត្រ បណ្តោយ ៦សង្ទីម៉ែត្រ បច្ចុប្បន្ន មុខសញ្ញា រត់គេចខ្លួន ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងតែស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យដើម្បីចាត់ការណ៍តាមច្បាប់ ៕ ប៊ុនរិទ្ធី