ព័ត៌មានទាន់ហេតុការណ៍៖

អនុស្សរណៈមួយនឹងអាចជំរុញធនធានបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍កម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ អនុស្សរណៈនៃការយោគយល់គ្នាត្រីភាគីត្រូវបានចុះហត្ថលេខាដើម្បីជំរុញធនធានបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍របស់កម្ពុជាដែលធ្វើឡើងដោយ ក្រុមហ៊ុនSmart Axiata ក្រសួងអប់រំយុវជន និងកីឡាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២ខែតុលាឆ្នាំ២០១៨ដែកលអនុស្សរណៈយោគយល់គ្នារយៈពេលបីឆ្នាំនេះដើម្បីអភិវឌ្ឍអ្នកមានទេពកោសល្យ និងអ្នកដឹកនាំអាជីវកម្មឌីជីថលពេលអនាគត។

ជាផ្នែកមួយនៃអនុស្សរណៈនៃការយោគយល់គ្នានេះក្រុមហ៊ុនSmart បានប្តេជ្ញាវិនិយោគទឹកប្រាក់ចំនួន១,៥លានដុល្លារទៅក្នុងកម្មវិធីចំនួនពីររួមមានកម្មវិធីអាហារូបករណ៍SmartEdu និងកម្មវិធីអភិវឌ្ឍនិស្សិតសាលកវិទ្យាល័យSmartEdu (USDP) ។មួយផ្នែកនៃការវិនិយោគនេះគឺបានមកពីវិភាគទានរបស់ក្រុមហ៊ុនSmart សម្រាប់មូលនិធិកសាងសមត្ថភាពការស្រាវជ្រាវ និងអភិវឌ្ឍន៍ (CBRDF)។

លោកបណ្ឌិតសភាចារ្យហង់ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាបានមានពន្យល់ថា៖“ស្របពេលដែលយើងកំពុងបោះជំហានចូលក្នុងបដិវត្តន៍ឧស្សាហកម្មដំណាក់កាលទី៤ដូចច្នេះផ្នត់គំនិត និងការយល់ដឹងបែបឌីជីថលមានសារៈសំខាន់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឲ្យក្លាយទៅជាសង្គមដែលផ្អែកលើចំណេះដឹង។ក្រុមហ៊ុនSmart នៅតែជាដៃគូអភិវឌ្ឍន៍ដ៏រឹងមាំដែលបានដាក់ចេញនូវគំនិតផ្តួចផ្តើមផ្នែកអប់រំ និងនវានុវត្តន៍បច្ចេកវិទ្យាផ្សេងៗដូចជាកម្មវិធីអាហារូបករណ៍SmartEdu និងSmartStart Young Innovator Program។

និស្សិតថ្នាក់បរិញ្ញាបត្រចំនួន៣០នាក់បាន និងទទួលអត្ថប្រយោជន៍ពីកម្មវិធីអាហារូបករណ៍ SmartEdu ដែលបានបង្កើតឡើងនៅឆ្នាំ២០១៦ដោយផ្តោតលើសិស្សបញ្ចប់ថ្នាក់ទី១២ដែលទួលបានលទ្ធផលសិក្សាល្អប៉ុន្តែជួបការលំបាកផ្នែកហិរញ្ញវត្ថុ។នៅឆ្នាំនេះកម្មវិធីនេះត្រូវបានពង្រឹងបន្ថែមតាមរយៈការបញ្ចូលកម្មវិធីDiscovery Day ដែលជាសិក្ខាសាលាអភិវឌ្ឍន៍ដែលមានរយៈពេលកន្លះថ្ងៃសម្រាប់សិស្សវិទ្យាល័យ និងកម្មវិធីស្វាគមន៍និស្សិតថ្មី (Induction Camp) សម្រាប់និស្សិតអាហារូបករណ៍ចំនួន២០នាក់ដែលនឹងត្រូវជ្រើសរើសក្នុងឆ្នាំនេះ។

លោកបណ្ឌិតសារ៉ាក់ខាន់រដ្ឋលេខាធិកាប្រចាំការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ទូរគមនាគមន៍បានមានប្រសាសន៍ថា”យើងមានក្តីរំភើបដែលមូលនិធិកសាងសមត្ថភាពការស្រាវជ្រាវ និងអភិវឌ្ឍន៍ (CBRD) ត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពដោយក្រុមហ៊ុនSmart និងដៃគូរបស់ខ្លួនដើម្បីពង្រីកកម្មវិធីSmartEdu ឲ្យមានវិសាលភាពគ្របដណ្តប់លើកម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំដោយផ្ដោតលើផ្នែកឌីជីថល។”

ក្នុងអំឡុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះក្រុមហ៊ុនSmart Axiata ក៏បានសម្ពោធជាផ្លូវការនូវកម្មវិធីអភិវឌ្ឍនិស្សិតសាកលវិទ្យាល័យ (USDP) ដែលយកលំនាំតាមកម្មវិធីAxiata អ្នកមានទេពកោសល្យវ័យក្មេង (Axiata Young Talent Program) ដ៏មានជោគជ័យក្នុងប្រទេសម៉ាឡេស៊ី។ក្រោមកម្មវិធីអភិវឌ្ឍន៍និស្សិតសកលវិទ្យាល័យ (USDP) និស្សិតពូកែចំនួន៤៨នាក់នៅកម្ពុជានឹងចូលរួមក្នុងកម្មវិធីហ្វឹកហាត់Bootcamp ដោយមានការស្នាក់នៅសណ្ឋាគាររយៈពេល១៣ថ្ងៃដែលផ្ដល់ឱកាសដល់និស្សិតចូលរួមនូវការអភិវឌ្ឍផ្នែកទ្រឹស្ដីផ្នែកពិសោធន៍ការអភិវឌ្ឍបុគ្គល និងទំនាក់ទំនងតាមរយៈសិក្ខាសាលាការធ្វើពិសោធន៏អាជីវកម្មក៏ដូចជាការបង្ហាត់បង្រៀនដែលផ្តោតលើវិស័យផ្សេងៗ។ក្រុមដែលឈ្នះនឹងទទួលបានជាប្រាក់រង្វាន់ហើយសម្រាប់និស្សិតដែលបានធ្វើល្អបំផុតចំនួន៥នាក់នឹងទទួលបានការចុះកម្មសិក្សារយៈពេល២ខែជាមួយប្រាក់ឧបត្ថម្ភនៅក្រុមហ៊ុនរបស់Axiata នៅប្រទេសម៉ាឡេស៊ី។

លោកថូម៉ាសហ៊ុន (Thomas Hundt) នាយកប្រតិបត្តិSmart Axiata បានពន្យល់ថាអនុស្សារណៈនៃការយោគយល់គ្នា និងកម្មវិធីអភិវឌ្ឍន៍និស្សិតសលកវិទ្យាល័យ (USDP) គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនSmart ក្នុងការជួយអភិវឌ្ឍប្រទេសកម្ពុជាឲ្យរីកចម្រើនតាមរយៈការអប់រំ និងនវានុវត្តន៍ដោយសហការជាដៃគូជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំយុវជន និងកីឡា។លោកថូម៉ាសបានមានប្រសាសន៍ថា៖“ការបណ្ដុះអ្នកមានទេពកោសល្យទាំងបុគ្គលិក និងមិនមែនបុគ្គលិករបស់យើងគឺជាផ្នែកមួយដ៏សំខាន់នៃទស្សនវិជ្ជាអាជីវកម្មរបស់ក្រុមហ៊ុនSmart។កម្មវិធីអភិវឌ្ឍន៍និស្សិតសាកលវិទ្យាល័យ (USDP) ជាកម្មវិធីដ៍ពិសេសមួយដែលត្រូវបានបង្កើតឡើងដើម្បីផ្ដល់ជំនាញសំខាន់ៗផ្នែកអាជីវកម្មដល់និស្សិតកម្ពុជាក្នុងយុគសម័យឌីជីថលប្រកបដោយការប្រកួតប្រជែងនេះ៕ វឌ្ឍនា


ចែករំលែក៖