ភ្នំពេញ៖ ជនសង្ស័យ១១នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ លើសំណុំរឿង៤ករណីផ្សេងគ្នា ក្រោយពីបញ្ចប់ការសាកសួរកាលពីម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី៤ ខែតុលា ២០១៨ ។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យដែលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធចំនួន០៤ ករណីផ្សេងគ្នា ដោយក្នុងនោះករណីទី១/ពាក់ព័ន្ធករណីរក្សាទុកគ្រឿងញៀនដោយខុសច្បាប់ ។ ទី២/ប្រើហិង្សាដាក់គ្នាទៅវិញទៅមកមួយករណី។ ទី៣/ ឆក់ទូរស័ព្ទដៃ មួយករណី។ ទី៤/ លួចទ្រព្យសម្បត្តិមួយករណី ។
សមត្ថកិច្ចបន្តថាជនសង្ស័យទាំង១១នាក់ ដែលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញគឺត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបានតាមបណ្តាលប៉ុស្តិ៍ក្នុងខណ្ឌសែនសុខ។
អធិការនគរបាលខណ្ឌសែនសុខអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមជួយសហការ និងផ្តល់ព័ត៌មានដល់សមត្ថកិច្ចផងពាក់ព័ន្ធនឹងករណីក្មេងទំនើង អំពើលួច ឆក់ផ្សេងៗជាពិសេសក្រុមក្មេងស្ទាវៗ ដែលប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន សូមរាយកាណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីងាយស្រួលក្នុងការចុះបង្ក្រាបឲ្យទាន់ពេលវេលា៕ តុង សីហា